ព័ត៌មានអន្ដរជាតិ
មនុស្ស៣នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះចូលសមុទ្រនៅអូស្ត្រាលី
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា យន្តហោះខ្នាតតូចមួយគ្រឿងដែលដឹកអ្នកទេសចរអឺរ៉ុបបានធ្លាក់ចូលទៅក្នុងសមុទ្រនៅភាគខាងលិចប្រទេសអូស្ត្រាលី បណ្តាលឲ្យមនុស្ស៣នាក់នៅលើយន្តហោះបានស្លាប់។

យន្តហោះនេះបានធ្លាក់កាលពីល្ងាចថ្ងៃអង្គារ ខណៈដែលវា បានចាកចេញពីកោះ Rottnes ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញសម្រាប់ការទស្សនាសត្វសមុទ្រដ៏រួសរាយរាក់ទាក់ ហៅថា quokkas ។
បន្ទាប់ពីក្រុមរុករកបានស្ទូចបំណែកយន្តហោះពីសមុទ្រកាលពីថ្ងៃពុធ ប្រធានរដ្ឋ Perth លោក Roger Cook បានបញ្ជាក់ថា មនុស្ស៣នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតនៅរស់រានមានជីវិត។ ក្នុងចំណោមជនរងគ្រោះមានស្ត្រីអាយុ៦៥ឆ្នាំមកពីប្រទេសស្វីស បុរសអាយុ៦០ឆ្នាំមកពីប្រទេសដាណឺម៉ាក និងអ្នកបើកយន្តហោះក្នុងស្រុកអាយុ៣៤ឆ្នាំ។
ចំណែកបុរសជនជាតិស្វីសអាយុ៦៣ឆ្នាំម្នាក់ត្រូវបានជួយសង្គ្រោះជាមួយនឹងស្ត្រីជនជាតិដាណឺម៉ាកអាយុ៥៨ឆ្នាំនិងប្តីប្រពន្ធជនជាតិអូស្ត្រាលីដែលមានអាយុ៦០ឆ្នាំ។
មានសេចក្តីរាយការណ៍ថា យន្តហោះនេះបានប៉ះជាមួយដុំថ្មមួយដែលលេចចេញពីមហាសមុទ្រ ខណៈដែលវាកំពុងហោះឡើង។ ប៉ុន្តែលោក Cook បាននិយាយថា៖«របាយការណ៍ដំបូងទាំងនោះមិនត្រូវបានបញ្ជាក់ទេ ខណៈនៅដំណាក់កាលដំបូងនេះ អ្វីដែលបណ្ដាលឲ្យធ្លាក់យន្តនេះនៅមិនទាន់ដឹងនៅឡើយទេ»។
គួរបញ្ជាក់ថា ស្ថិតនៅចម្ងាយប្រហែល៣០គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានីរដ្ឋ Perth កោះ Rottnest គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសអូស្ត្រាលីភាគខាងលិច៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


