ព័ត៌មានអន្ដរជាតិ
ការវាយប្រហាររបស់រុស្ស៊ីបង្កឲ្យស្លាប់និងរបួសជាង៤០នាក់ ខណៈអ៊ុយក្រែនវាយបកបំផ្លាញមូលដ្ឋានប្រេង
រុស្ស៊ីប្រើគ្រាប់បែកវាយប្រហារទៅលើទីក្រុង Zaporizhzhia ស្ថិតនៅភាគខាងត្បូងអ៊ុយក្រែនដោយសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១៣នាក់ និងប្រហែល៣០នាក់ផ្សេងទៀតរងរបួស ប៉ុន្តែយោធាអ៊ុយក្រែនក៏បានអះអាងពីការវាយប្រហារបំផ្លាញមូលដ្ឋានផ្គត់ផ្គង់ប្រេង និងទ័ពអាកាសរុស្ស៊ី។

សារព័ត៌មាន Al Jazeera បានផ្សាយថា ការិយាល័យអគ្គរដ្ឋអាជ្ញារបស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងនៅក្នុង Telegram កាលពីថ្ងៃពុធថា ប្លុកលំនៅឋានខ្ពស់ៗ រោងចក្រឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវបានខូចខាតនៅក្នុងការវាយប្រហារនេះ។ លើសពីនេះកំទេចកំទីបានខ្ទាតប៉ះរថភ្លើង និងឡានក្រុងដែលមានអ្នកដំណើរនៅខាងក្នុងថែមទៀត។
បើតាមអភិបាលតំបន់ លោក Ivan Fedorov បាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់គ្រាប់បែកនៅតំបន់លំនៅឋានក្នុងទីក្រុងនៅពាក់ពេលរសៀល ហើយយ៉ាងហោចណាស់អគារលំនៅឋាន២កន្លែងត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ។
ក្នុងអំឡុងពេលសង្គ្រាមជិត៣ឆ្នាំមកនេះ ទីក្រុងមូស្គូបានបើកការវាយប្រហារតាមផ្លូវអាកាសជាញឹកញាប់លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅប្រទេសអ៊ុយក្រែន ប៉ុន្តែភាគីរុស្ស៊ីក៏តែងបានបដិសេធជាបន្តបន្ទាប់ចំពោះការកំណត់គោលដៅលើជនស៊ីវិល។ ទោះយ៉ាងណានៅព្រឹកថ្ងៃដដែល យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានវាយប្រហារឃ្លាំងផ្ទុកឥន្ធនៈមួយនៅឯកន្លែងផ្គត់ផ្គង់មីស៊ីលទៅកាន់មូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅក្នុងប្រទេសរុស្ស៊ី ដែលបណ្តាលឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ។
គួរកត់សម្គាល់ថា ការវាយប្រហារទាំងនេះកើតឡើង ខណៈដែលទាំងរុស្ស៊ី និងអ៊ុយក្រែនស្វែងរកការពង្រឹងគោលជំហរមុនពេលការចូលកាន់តំណែងប្រធានាធិបតីជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ខែមករានេះ។
ផ្ទុយពីការអះអាងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតដែលថា លោកត្រូវការពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះដើម្បីបញ្ចប់សង្គ្រាម តែឥឡូវនេះលោក ដូណាល់ ត្រាំ និយាយថា ក្រោយចូលកាន់តំណែង លោកត្រូវការពេល៦ខែដើម្បីនាំអ៊ុយក្រែននិងរុស្ស៊ី ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ប៉ុន្តែលោកជឿថា លោកនឹងធ្វើបានលឿនជាងនេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី