ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី
ប្រទេសអ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់នៅសមរភូមិ ហើយនៅថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានស្នើសុំដោះដូរពួកគេជាមួយឈ្លើយសឹកអ៊ុយក្រែន នៅក្នុងប្រទេសរុស្ស៊ី។

តាមការចុះផ្សាយរបស់ BBC, អ៊ុយក្រែន ចាប់បានទាហានទាំង២នាក់នេះកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២៥ ប៉ុន្តែឥឡូវពួកគេត្រូវបញ្ជូនទៅកាន់ទីក្រុង កៀវ ដើម្បីព្យាបាលរបួស។
ជុំវិញបញ្ហានេះ លោកហ្សេលេនស្គី បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ចំពោះទាហានកូរ៉េខាងជើង ដែលមិនចង់វិលទៅប្រទេសវិញទេនោះ យើងនឹងមានជម្រើសផ្សេង ប៉ុន្តែនរណាដែលចង់បានសន្តិភាពតាមរយៈការលាតត្រដាងការពិតអំពីសង្គ្រាមនេះ យើងនឹងទុកឱកាសឲ្យ»។
ទន្ទឹមនោះ ចារកម្មអ៊ុយក្រែន (SBU) បញ្ជាក់ថា ពេលអ្នកទាំងពីរត្រូវចាប់បាន មានម្នាក់កាន់កាតយោធារុស្ស៊ី ឈ្មោះមនុស្សផ្សេង ដែលចុះបញ្ជីនៅសាធារណរដ្ឋ Tuva រីឯម្នាក់ទៀត មិនមានឯកសារអ្វីទាំងអស់ ហើយពួកគេចេះនិយាយតែភាសាកូរ៉េប៉ុណ្ណោះ។

តាមការឲ្យដឹងពី SBU, ដោយមានជំនួយបកប្រែពីភាគីកូរ៉េខាងត្បូង ខ្លួនបានសួរចម្លើយទាហានទាំងពីរ ហើយម្នាក់ដែលមានកាន់កាតយោធារុស្ស៊ីនោះ បាននិយាយថា គាត់កើតក្នុងឆ្នាំ២០០៥ និងបម្រើក្នុងជួរកងទ័ពកូរ៉េខាងជើង ជាទ័ពកាំភ្លើងវែង តាំងពីឆ្នាំ២០២១មក។
យ៉ាងណា ទាហានម្នាក់ទៀតនិយាយមិនកើតទេព្រោះរបួសថ្គាម ប៉ុន្តែបានផ្តល់ចម្លើយដោយការសរសេរ ហើយអ៊ុយក្រែងជឿថា គាត់កើតក្នុងឆ្នាំ១៩៩៩ បម្រើក្នុងជួរកងទ័ពកូរ៉េខាងជើង ជាអ្នកបាញ់ស៊ីបចាប់តាំងពីឆ្នាំ២០១៦មក។
ពាក់ព័ន្ធបញ្ហានេះដែរ សារព័ត៌មានអន្តរជាតិជាច្រើន មិនទាន់ហ៊ានធានាឡើយ ចំពោះការអះអាងរបស់អ៊ុយក្រែន។
សូមបញ្ជាក់ជាថ្មី ឆ្នាំមុនទាំងអ៊ុយក្រែននិងកូរ៉េខាងត្បូងសុទ្ធតែអះអាងថា កូរ៉េខាងជើងបានបញ្ជូនទ័ព ១០ ០០០នាក់ទៅជួយប្រយុទ្ធឲ្យរុស្ស៊ី ហើយក្រោយមក សហរដ្ឋអាមេរិក ក៏ប្រកាសថា កងកម្លាំងកូរ៉េខាងជើងស្លាប់ច្រើនណាស់នៅក្នុងសមរភូមិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក៖ កូរ៉េខាងជើង កំពុងទាញបទពិសោធន៍សង្គ្រាមនៅអ៊ុយក្រែន ដើម្បីប្រឆាំងប្រទេសជិតខាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


