ព័ត៌មានអន្ដរជាតិ
បុណ្យសាសនាធំបំផុតនៅឥណ្ឌា រំពឹងមនុស្សចូលរួម ៤០០លាននាក់ដើម្បីងូតទឹកពិសិដ្ឋ
នៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៥នេះ ពិធីបុណ្យ Kumbh Mela ដែលជាពិធីបុណ្យធំបំផុតនៅប្រទេសឥណ្ឌា បានចាប់ផ្ដើមឲ្យក្រុមអ្នកធ្វើធម្មយាត្រាហិណ្ឌូដ៏ច្រើនសន្ធឹកសន្ធាប់អធិដ្ឋាន និងងូតទឹកដ៏ពិសិដ្ឋជាបណ្ដើរហើយៗ ដោយអ្នករៀបចំរំពឹងថានឹងមានមនុស្សចំនួន ៤០០លាននាក់ចូលរួម ដែលជាការប្រមូលផ្តុំដ៏ធំបំផុតរបស់មនុស្សជាតិ។

ពិធីបុណ្យ Kumbh Mela ដែលមានអាយុរាប់ពាន់ឆ្នាំ ហើយជាការបង្ហាញពីការគោរពសាសនា និងការងូតទឹកតាមពិធីសាសនា ត្រូវបានប្រារព្ធឡើងនៅឯចំណុចប្រសព្វរវាងទន្លេចំនួន៣ មានដូចជា ទន្លេ Ganges ទន្លេ Yamuna និងទន្លេ Saraswati។
ប៉ូលិសឥណ្ឌា បាននិយាយថា ពួកគេកំពុងធ្វើការល្បាតទាំងថ្ងៃទាំងយប់ដោយមិនឈប់ឈរ ដើម្បីធានាសុវត្ថិភាពកម្រិតខ្ពស់សម្រាប់ព្រឹត្តិការណ៍នេះ។
បង្គន់អនាម័យប្រហែល ១៥ម៉ឺនបង្គន់ ត្រូវបានសាងសង់ ហើយបណ្តាញផ្ទះបាយសហគមន៍នីមួយៗអាចផ្គត់ផ្គង់អាហារដល់មនុស្សរហូតដល់ ៥ម៉ឺននាក់ក្នុងពេលតែមួយ។
បង្គោលភ្លើង LED ចំនួន ៦៨ ០០០បង្គោល ត្រូវបានសាងសង់សម្រាប់ការជួបជុំដ៏ធំមួយនេះ ដែលពន្លឺភ្លឺរបស់វាអាចមើលឃើញពីអវកាសបាន។
យោងតាមរដ្ឋាភិបាលឥណ្ឌា ពិធីបុណ្យ Kumbh Mela ប្រារព្ធរៀងរាល់៦ឆ្នាំម្ដង ហើយការធ្វើពិធីបុណ្យនេះលើកមុនកាលពីឆ្នាំ២០១៩ បានទាក់ទាញអ្នកធ្វើធម្មយាត្រាចំនួន ២៤០លាននាក់។
គួររំឭកថា គ្រោះថ្នាក់សាហាវៗ តែងតែកើតមានជាញឹកញាប់នៅកន្លែងគោរពបូជាក្នុងប្រទេសឥណ្ឌា នៅអំឡុងពិធីបុណ្យសាសនាធំៗ ដោយសារការគ្រប់គ្រងក្រុមមនុស្សមិនបានល្អ និងស្ដង់ដារសុវត្ថិភាពមិនគ្រប់គ្រាន់។
នៅខែកក្កដាឆ្នាំ២០២៤ មនុស្សចំនួន ១២១នាក់បានស្លាប់នៅរដ្ឋ Uttar Pradesh អំឡុងពេលការជួបជុំសាសនាហិណ្ឌូ។
មនុស្ស ១១២នាក់ផ្សេងទៀតបានស្លាប់នៅឆ្នាំ២០១៦ បន្ទាប់ពីការផ្ទុះដ៏ធំមួយដែលបណ្តាលមកពីការបាញ់កាំជ្រួច ដែលត្រូវបានហាមឃាត់ ដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ហិណ្ឌូនៅប្រាសាទមួយកន្លែងនៅភាគខាងត្បូងរដ្ឋ Kerala៕
ដោយ៖ ឈាង
ចុចអាន៖ រត់ជាន់គ្នាស្លាប់៦នាក់ នៅវិហារសាសនាមួយកន្លែងនៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


