ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានថា អ៊ុយក្រែន នឹងលែងមានឈ្មោះជាប្រទេសទៀតហើយ ក្នុងឆ្នាំនេះ
ក្នុងកិច្ចសម្ភាសជាមួយកាសែត Komsomolskaya Pravda និងផ្សាយបន្តដោយ RT កាលពីថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២៥, លោក នីកូឡាយ ប៉ាទ្រូសេហ្វ ដែលជាជំនួយការជាន់ខ្ពស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា អ៊ុយក្រែន នឹងលែងមានឈ្មោះជាប្រទេសទៀតហើយនៅក្នុងឆ្នាំនេះ។

លោកនិយាយថា «ទីក្រុងមូស្គូចាត់ទុកប្រជាជនអ៊ុយក្រែនជាបងប្អូន ហើយខ្វល់ខ្វាយខ្លាំងបំផុតអំពីការវិវត្តនៅក្នុងប្រទេសនេះ។ យ៉ាងណា ការបង្ខិតបង្ខំដោយហិង្សាឲ្យប្រជាជនប្រកាន់យកមនោគមវិជ្ជាណាស៊ីសម័យទំនើបនិងគោលការណ៍ស្អប់ខ្ពើមរុស្ស៊ីដ៏ឃោរឃៅ កំពុងបំផ្លាញទីក្រុងដែលធ្លាប់តែរីកចម្រើនរបស់អ៊ុយក្រែនដូចជា Kharkov, Odessa, Nikolaev និង Dnepropetrovsk។ ដូច្នេះហើយ គ្មានអ្វីត្រូវសង្ស័យទេ អ៊ុយក្រែននឹងលែងជាប្រទេសទាំងស្រុងនៅត្រឹមឆ្នាំនេះឯង»។
ម្យ៉ាងវិញទៀត អ្នកនយោបាយរូបនេះអះអាងថា អ៊ុយក្រែន មិនមែនជាអាទិភាពរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ទេ ព្រោះគាត់យកចិត្តទុកដាក់ចំពោះតំបន់ផ្សេងទៀតនៃពិភពលោកដូចជា Greenland ម៉ិកស៊ិក កាណាដា និងចិន ជាដើម។
ស្របពេលជាមួយគ្នានោះដែរ លោកសង្កត់ធ្ងន់ថា គោលដៅរបស់ទីក្រុងមូស្គូ ក្នុងប្រតិបត្តិការយោធាប្រឆាំងទីក្រុងកៀវ នៅតែមិនផ្លាស់ប្តូរ ហើយអធិបតេយ្យភាពរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនពីមុន រួមទាំងតំបន់ Kherson និង Zaporozhye សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ព្រមទាំង Crimea ផងដែរនោះ គឺគ្មានអ្វីត្រូវយកចរចាគ្នាទៀតឡើយ។

យ៉ាងណាមិញ បើនិយាយរឿងទំនាក់ទំនងរវាងរុស្ស៊ីនិងខ្នងបង្អែករបស់អ៊ុយក្រែន គឺរុស្ស៊ីឯណោះវិញ, លោក ត្រាំ បង្ហើបថា លោកនឹងជួប ពូទីន ឲ្យបានឆាប់រហ័សបំផុតក្រោយចូលកាន់តំណែងផ្លូវការ។
វិមានក្រឹមឡាំង ក៏ធ្លាប់បង្ហាញឆន្ទៈជួបប្រជុំជាមួយលោក ត្រាំ ដែរ ទោះបីជាមិនមានកាលបរិច្ឆេទច្បាស់លាស់ណាមួយត្រូវបានកំណត់ក៏ដោយ ប៉ុន្តែប្រទេសស្វីស និងស៊ែប៊ី ប្រកាសថា ពួកគេបើកចំហរក្នុងការធ្វើជាម្ចាស់ផ្ទះនៃជំនួបដោយផ្ទាល់រវាងមេដឹកនាំទាំងពីរ។
សូមបញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ ជម្លៀសខ្លួនមនុស្សរាប់លាននាក់ និងធ្វើឲ្យប្រេះឆាដល់ទំនាក់ទំនងរវាងទីក្រុងមូស្គូនិងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ចង់ជួប ពូទីន ឲ្យបានលឿនក្រោយឡើងកាន់តំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


