ព័ត៌មានអន្ដរជាតិ
មិនដល់មួយខែផង ភ្នំភ្លើង Ibu នៅឥណ្ឌូណេស៊ី ផ្ទុះជាង ១ ០០០ដងហើយ
បន្ទុះភ្នំភ្លើង Ibu របស់ប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតលើកោះ Halmahera ក្នុងខេត្ត North Maluku បានកើតឡើងចំនួន ១ ០៧៩ដងហើយក្នុងខែមករាឆ្នាំ២០២៥។ នេះបើយោងតាមមជ្ឈមណ្ឌលឥណ្ឌូណេស៊ីសម្រាប់បន្ទុះភ្នំភ្លើង និងគ្រោះមហន្តរាយភូមិសាស្ត្រ។

ផ្សែងផេះ ដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើង Ibu ជាមធ្យមមានកម្ពស់ចន្លោះពី ០,៣ទៅ៤គីឡូម៉ែត្រពីលើកំពូលភ្នំ។ អាជ្ញាធរឥណ្ឌូណេស៊ី បានប្រកាសសញ្ញាអាសន្នខ្ពស់បំផុតនៅក្នុងខែមករានេះ ហើយក៏មានការជម្លៀសខ្លួនប្រជាជនប្រមាណ ៣ ០០០នាក់នៅក្នុងភូមិចំនួន៦ក្បែរភ្នំភ្លើង Ibu ផងដែរ។
ការផ្ទុះដ៏ធំចុងក្រោយបង្អស់ បានកើតឡើងកាលពីថ្ងៃអាទិត្យទី១៩ខែមករា វេលាម៉ោង ១និង១៥នាទីព្រឹក ម៉ោងក្នុងស្រុក ខណៈវាបានបញ្ចេញពពកផេះដ៏ក្រាស់ក្នុងកម្ពស់ ១,៥គីឡូម៉ែត្រទៅលើអាកាស។
ភ្នំ Ibu ដែលជាភ្នំភ្លើងសកម្មបំផុតមួយរបស់ឥណ្ឌូណេស៊ី បានកើនឡើងបន្ទុះរបស់ខ្លួនគួរឲ្យកត់សម្គាល់គិតចាប់តាំងពីខែមិថុនាឆ្នាំមុន។
អ្នកស្រុកដែលរស់នៅក្បែរភ្នំ Ibu និងអ្នកទេសចរត្រូវបានគេណែនាំឲ្យជៀសឆ្ងាយចន្លោះពី ៥ទៅ៦គីឡូម៉ែត្រជុំវិញកំពូលភ្នំភ្លើង ហើយត្រូវពាក់ម៉ាស់មុខក្នុងករណីមានផេះធ្លាក់។
គិតត្រឹមឆ្នាំ២០២២ មនុស្សប្រហែល ៧០ម៉ឺននាក់កំពុងរស់នៅលើកោះ Halmahera។
ឥណ្ឌូណេស៊ី បានជួបប្រទះនឹងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងញឹកញាប់ ដោយសារវាស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក ឬហៅថា «Ring of Fire»។
កាលពីខែវិច្ឆិកាឆ្នាំមុន ភ្នំភ្លើង Lewotobi Laki-Laki ដែលជាភ្នំភ្លើងភ្លោះកម្ពស់ ១ ៧០៣ម៉ែត្រ នៅលើកោះទេសចរណ៍ Flores បានផ្ទុះច្រើនជាង១០ដងក្នុងមួយសប្តាហ៍ ដោយបានសម្លាប់មនុស្ស ៩នាក់នៅក្នុងការផ្ទុះដំបូងរបស់វា។
ភ្នំភ្លើង Ruang ក្នុងខេត្ត North Sulawesi បានផ្ទុះប្រមាណ៦ដងកាលពីឆ្នាំមុន ដោយបង្ខំមនុស្សរាប់ពាន់នាក់ពីកោះក្បែរនោះត្រូវជម្លៀសចេញ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


