ព័ត៌មានអន្ដរជាតិ
ពូទីន ប្រកាសចំហចរចាជាមួយរដ្ឋបាលដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារអឺរ៉ុប
រុស្ស៊ីបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួនចំថ្ងៃដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់អំណាចជាផ្លូវការ ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខនោះថា ប្រទេសរុស្ស៊ីបើកចំហនិងផ្តល់អាទិភាពក្នុងការទំនាក់ទំនងជាមួយរដ្ឋបាលសហរដ្ឋអាមេរិកដែលចូលកាន់អំណាច អំពីជម្លោះអ៊ុយក្រែន ហើយមើលឃើញ ចំណុចលុបបំបាត់ឫសគល់នៃមូលហេតុនាំកើតវិបត្តិ។

តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន TASS នៅជាងមួយម៉ោងនៃការឡើងកាន់អំណាចជាថ្មីរបស់លោក ដូណាល់ ត្រាំ លោកពូទីន បាននិយាយថា៖«យើងក៏បើកចំហសម្រាប់ការសន្ទនាជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកអំពីជម្លោះអ៊ុយក្រែន។ អ្វីដែលសំខាន់បំផុតនោះគឺការលុបបំបាត់មូលហេតុឫសគល់នៃវិបត្តិ ដែលយើងបាននិយាយជាច្រើនដងមកហើយ។ នេះជារឿងចាំបាច់បំផុត»។ .
យោងតាមលោក ពូទីន ទីក្រុងមូស្គូបានកត់សម្គាល់សេចក្តីថ្លែងការណ៍របស់ ដូណាល់ ត្រាំ និងក្រុមរបស់គាត់អំពីបំណងប្រាថ្នាដើម្បីស្តារទំនាក់ទំនងឡើងវិញនិងតម្រូវការក្នុងការខិតខំប្រឹងប្រែងដើម្បីបញ្ចៀសសង្គ្រាមលោកលើកទី៣។
លោក ដូណាល់ ត្រាំ បានថ្លែងយ៉ាងល្បីបំផុតក្នុងអំឡុងពេលនៃយុទ្ធនាការរកការគាំទ្រសម្រាប់ការបោះឆ្នោតកាលមុនខែវច្ឆិកាថា ប្រសិនបើគាត់ឈ្នះការបោះឆ្នោត គាត់នឹងដោះស្រាយជម្លោះអ៊ុយក្រែនក្នុងរយៈពេល២៤ម៉ោង។ ប្រធានាធិបតី ត្រាំ ដែលកាន់អំណាចចាប់ពីថ្ងៃទី២០ខែមករានេះ បានរំលឹកឡើងវិញនូវការដឹកនាំបញ្ចប់ជម្លោះនៅអ៊ុយក្រែន បញ្ឈប់ភាពចលាចលនៅមជ្ឈិមបូព៌ា និងទប់ស្កាត់សង្គ្រាមលោកលើកទី៣។
ងាកទៅកាន់អឺរ៉ុបខាងកើតវិញ នៅមុនប៉ុន្មានម៉ោងនៃការឡើងកាន់អំណាចរបស់ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលគេដឹងថា មានភាពស្និទ្ធទៅនឹងលោកពូទីន បាននិយាយខ្លាំងបរិហារសហភាពអឺរ៉ុបដែលមានទីស្នាក់នៅទីក្រុងប្រ៊ុចសែលថា បានដាក់នឹមត្រួតត្រាលើប្រទេសនៅអឺរ៉ុបឲ្យគាំទ្រអ៊ុយក្រែនក្នុងជម្លោះតតាំងជាមួយមហាអំណាចរុស្ស៊ី។
នាយករដ្ឋមន្ត្រីហុងគ្រី និយាយថា៖«ត្រឹមតែប៉ុន្មានម៉ោង ព្រះអាទិត្យនឹងរះពីទិសផ្សេងក្នុងប្រ៊ុចសែល»៕
ដោយ រ៉ាន់ រើយ

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


