Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ត្រៀម​ទទួល​ចំណាប់ខ្មាំង​៦​នាក់​បន្ថែម​ទៀត​ពី​ហាម៉ាស

បានផុស

នៅ

អ៊ីស្រាអែល គ្រោងនឹងទទួលចំណាប់ខ្មាំងចំនួន ៦​នាក់បន្ថែមទៀតពីតំបន់ហ្គាហ្សានៅ​ថ្ងៃ​សៅរ៍​ទី​២២​ខែ​កុម្ភៈ​នេះ ដែលជាផ្នែក​មួយ​នៃកិច្ចព្រមព្រៀង​បទ​ឈប់បាញ់ដែលកំពុងបន្តជាមួយក្រុមហាម៉ាស។ ការដោះលែងចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីមានការដោះដូរគ្នាពីមុន ដែលគេ​ឃើញ​មាន​អ្នកទោសប៉ាឡេស្ទីនរាប់រយនាក់​ត្រូវ​បាន​ដោះដូរ​សម្រាប់​ចំណាប់​ខ្មាំង​អ៊ីស្រាអែលក្នុង​រយៈពេល​ថ្មីៗ​កន្លង​មក​។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាប់ខ្មាំងដែលរំពឹងថានឹងត្រឡប់​មកវិញ រួមមានបុគ្គល ៤​នាក់ដែលត្រូវបានចាប់​ខ្លួន​ក្នុងអំឡុងពេលការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអែលក្នុងខែតុលា​ឆ្នាំ​២០២៣ ក៏ដូចជា​ ២នាក់ទៀតដែលត្រូវបានឃុំខ្លួននៅហ្គាហ្សាអស់រយៈពេលជិតមួយទសវត្សរ៍​មក​ហើយ។

ការដោះដូរ​នេះ ធ្វើឡើងចំពេលមានភាពតានតឹងជាបន្តបន្ទាប់ បន្ទាប់ពីក្រុមហាម៉ាសបានប្រគល់សាកសពដែលត្រូវបានកំណត់អត្តសញ្ញាណខុស ដែលដំបូងឡើយបានអះអាងថាជាចំណាប់ខ្មាំង​ម្នាក់​ឈ្មោះ Shiri Bibas។ ចាប់តាំងពីពេលនោះមក មន្ត្រីអ៊ីស្រាអែលបានទាមទារ​ឲ្យ​មានការប្រគល់អដ្ឋិធាតុរបស់នាងមកវិញ​ឲ្យ​បានត្រឹមត្រូវ។ បទ​ឈប់​បាញ់​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​​ថ្ងៃ​ទី​១៩​ខែ​មករា បាន​បញ្ឈប់​អរិភាព​ជា​បណ្ដោះ​អាសន្ន ប៉ុន្តែ​ដំណោះ​ស្រាយ​រយៈ​ពេល​វែង​នៅ​តែ​មិន​ប្រាកដ​ប្រជា។

ការចរចាត្រូវបានគេរាយការណ៍ថាកំពុងបន្ត ជាមួយនឹងកិច្ច​ពិភាក្សាលើការធានាការដោះលែង​ចំណាប់ខ្មាំង ៦០​នាក់បន្ថែម និងការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងការទូត​កំពុង​ប្រឈម​នឹងបញ្ហា ជាពិសេសបន្ទាប់ពី​សំណើដ៏ចម្រូងចម្រាស​របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការអភិវឌ្ឍ​តំបន់​ហ្គាហ្សា​ទៅជាកន្លែងរមណីយដ្ឋាន ដែលបានទាក់ទាញការរិះគន់ពីភាគីផ្សេងៗ។

គួរ​រឭក​ឡើង​វិញ​ថា ការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាល​ពី​ខែ​តុលា​ឆ្នាំ​២០២៣​បានសម្លាប់មនុស្សប្រហែល ១ ២០០​នាក់ ហើយ​ចំណាប់​ខ្មាំង​ចំនួន ២៥១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​តំបន់​ហ្គាហ្សា។ យុទ្ធនាការយោធាជាបន្តបន្ទាប់របស់អ៊ីស្រាអែល​ ដែល​សងសឹក​លើ​ក្រុម​ហាម៉ាស បានសម្លាប់មនុស្សប្រហែល ៤៨ ០០០​នាក់៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ីស្រាអែល ​ប្រាប់​ថា សាកសព​ម្នាក់​ដែល​ហាម៉ាស​ប្រគល់ឲ្យ មិនមែន​ជា​ចំណាប់ខ្មាំង​ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម