ព័ត៌មានអន្ដរជាតិ
មានការផ្ទុះនៅស្ថានកុងស៊ុលរុស្ស៊ី ក្នុងប្រទេសបារាំង
ត្រឹមមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ីព្រមានអំពីការវាយប្រហារភេរវកម្មលើបេសកកម្មការទូតរបស់ខ្លួនក្នុងទ្វីបអឺរ៉ុប ស្រាប់តែនៅថ្ងៃចន្ទទី២៤ខែកុម្ភៈឆ្នាំ២០២៥ ក៏កើតមានហេតុការណ៍ផ្ទុះមួយនៅឯស្ថានកុងស៊ុលរបស់ខ្លួនក្នុងទីក្រុង Marseille នៃប្រទេសបារាំង។

តាមការចុះផ្សាយរបស់ RT, ការផ្ទុះបានកើតឡើងនៅម៉ោង៧:៣០នាទីព្រឹក (ម៉ោងនៅបារាំង) ប៉ុន្តែព័ត៌មានបឋមបានឲ្យដឹងថា មិនមាននរណាម្នាក់បាត់បង់ជីវិតនោះទេ។
ពាក់ព័ន្ធហេតុការណ៍នេះអគ្គកុងស៊ុលរុស្ស៊ីលោក Stanislav Oranskiy និយាយថា មានការផ្ទុះនៅក្នុងបរិវេណស្ថានកុងស៊ុលមែន ខណៈក្រុមមន្ត្រីបារាំងនិយាយថា ពួកគេឃើញមានការគប់គ្រាប់បែកសាំងចំនួន២គ្រាប់ ចូលទៅក្នុងបរិវេណនោះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មិនទាន់មានការផ្សព្វផ្សាយព័ត៌មានលម្អិតឡើយ ខណៈរុស្ស៊ីបានបើកការស៊ើបអង្កេតរួចហើយ ហើយបានដាក់ការសង្ស័យថា នេះជាស្នាដៃរបស់អ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ កងទ័ពរុស្ស៊ីប្រយុទ្ធនៅសមរភូមិជាមួយអ៊ុយក្រែន គឺដើម្បី យុត្តិធម៌
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


