ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីរងការវាយប្រហារដោយគ្រោះរញ្ជួយដីបង្ខំឱ្យអ្នកស្រុកចាកចេញពីផ្ទះ
រញ្ជួយដីកម្រិត ៦.១ រ៉ិចទ័របានវាយប្រហារនៅតំបន់ឆ្នេរសមុទ្រនៃកោះ Sulawesi របស់ប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃពុធនេះ ដោយបង្ខំឱ្យអ្នកស្រុកចាកចេញពីលំនៅឋានរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ខែកុម្ភៈនេះ។

បើតាមការស្ទាបស្ទង់ភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថាមិនមានការខូចខាតភ្លាមៗ ឬជនរងគ្រោះដោយសារការរញ្ជួយដីដែលបានកើតឡើងនៅម៉ោង ៦:៥៥ នាទីព្រឹកម៉ោងក្នុងស្រុកនោះទេ។ ប៉ុន្តែការរញ្ជួយនេះបានធ្វើឲ្យអ្នកស្រុកនៅ Sulawesi ភ័យស្លន់ស្លោ និងរត់ចេញពីផ្ទះឬអគារដែលពួកគេស្នាក់នៅ។
USGS បាននិយាយថា ការរញ្ជួយដីបានវាយប្រហារនៅជម្រៅ១០គីឡូម៉ែត្រ ជាមួយនឹងចំណុចកណ្តាលនៃការរញ្ជូយត្រង់ឆ្នេរសមុទ្រនៅជិតកោះ Sulawesi ខាងជើង។ តែបើតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសឥណ្ឌូណេស៊ី បានរាយការណ៍ថា មានកម្រិតទាបជាងការព្យាករណ៍ខាងលើបន្តិចគឺត្រឹម ៦.០ រ៉ិចទ័រ និងមិនមានហានិភ័យនៃរលកយក្សស៊ូណាមិនោះទេ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក មានខ្សែភ្នំភ្លើង «Ring of Fire» ដែលជាតំបន់ដែលគេស្គាល់ថា មានសកម្មភាពរញ្ជួយដីជាញឹកញាប់។ នៅខែមករាឆ្នាំ២០២១ ការរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រនៅ Sulawesi បានសម្លាប់មនុស្សជាង១០០នាក់ និងរាប់ពាន់នាក់បានផ្លាស់ទីលំនៅ។
ការរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ និងរលកយក្សស៊ូណាមិជាបន្តបន្ទាប់នៅទីក្រុង Palu ក្នុងឆ្នាំ ២០១៨ ក៏បានសម្លាប់មនុស្សជាង២២០០នាក់។
ការរញ្ជួយដីដែលធ្ងន់ធ្ងរខ្លាំងជាងគេនៅ ខេត្ត Aceh ឆ្នាំ២០០៤ ដែលមានកម្រិត៩.១រ៉ិចទ័រ បានបណ្តាលឱ្យមានរលកយក្សស៊ូណាមិ ដែលបានឆក់យកជីវិតមនុស្សជាង ១៧ម៉ឺននាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


