ព័ត៌មានអន្ដរជាតិ
ថៃ នឹងក្តៅខ្លាំង មួយសប្តាហ៍ពេញ ដើមខែក្រោយ
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្យាករថា ក្នុងរយៈពេលមួយសប្តាហ៍ដំបូងនៃខែមីនា អាកាសធាតុនៅប្រទេសថៃ នឹងឡើងក្តៅខ្លាំង ដោយតំបន់ខ្លះសីតុណ្ហភាពអាច ហក់ដល់៤០អង្សាសេ ឬលើសពីនេះទៀតផង។

តាមការព្យាករដែលចុះផ្សាយដោយសារព័ត៌មាន Khaosod នៅថ្ងៃព្រហស្បតិ៍ទី២៧ខែកុម្ភៈ, ទីក្រុងបាងកក នឹងចាប់ក្តៅមុនគេ បន្ទាប់មកសីតុណ្ហភាពនឹងចាប់ផ្តើមឡើងនៅតំបន់កណ្តាល ភាគខាងកើត និងភាគឦសាន ដោយជាមធ្យមនឹងមានចន្លោះពី៣៧-៣៩អង្សាសេ ខណៈតំបន់ខ្លះ នឹងកើនលើស៤០អង្សាសេឯណោះ។
មូលហេតុគឺដោយសារតែប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាសខ្យល់ត្រជាក់កម្រិតមធ្យម ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង នឹងចុះខ្សោយបណ្តាលឲ្យមានខ្យល់បក់ពីទិសខាងកើតនិងភាគអាគ្នេយ៍តិច។

កត្តានេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់តិចនៅផ្នែកខាងលើនៃប្រទេសថៃ និងរុញសីតុណ្ហភាពឲ្យឡើងខ្ពស់ជាពិសេសនៅពេលថ្ងៃ។
លើសពីថៃក៏បានចេញការព្រមានអំពីអាកាសធាតុក្តៅខ្លាំងអំឡុងពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីនៅខែមេសាខាងមុខផងដែរ ដោយប្រកាសឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នព្រោះថា សីតុណ្ហភាពអាចហក់ឡើងដល់ទៅជាង ៤០អង្សាសេឯណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រលកកម្តៅ សម្លាប់មនុស្សជាង៤៧ ០០០នាក់នៅអឺរ៉ុបកាលពីឆ្នាំ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


