Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ផ្ដាច់​ភ្លើង​តំបន់​ហ្គាហ្សា មុន​ចាប់​ផ្ដើម​កិច្ចចរចា​ថ្មី

បានផុស

នៅ

អ៊ីស្រាអែល បានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី​ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលធ្វើ​ឲ្យ​វិបត្តិមនុស្សធម៌ក្នុងតំបន់កាន់តែ​លំបាក​ខ្លាំង សម្រាប់​មន្ទីរពេទ្យ ​ក្រុម​គ្រួសារ​ប្រជាជន​ប៉ាឡេស្ទីន និងសេវាកម្មសំខាន់ៗ។

តំបន់​ហ្គាហ្សា​នៅ​ពេល​រាត្រី (រូបថត៖ New York Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តរបស់អ៊ីស្រាអែល ធ្វើ​ឡើង​​ដើម្បី​ដាក់សម្ពាធក្រុមហាម៉ាស​​ឲ្យ​​ពន្យារ​ពេល​ដំណាក់​កាល​ដំបូង​នៃ​​បទឈប់បាញ់ និងធានាការដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា។

យោង​តាម​ការ​ចុះផ្សាយ​របស់​ Al Jazeera នៅ​ថ្ងៃ​ទី​១០​ខែ​មីនា​នេះ ក្រុម​ចរចា​របស់អ៊ីស្រាអែល នឹ​ង​ទៅ​ដល់ទីក្រុង​ដូហា​ ខណៈដែលអ្នកសម្រុះសម្រួលមកពីប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិកព្យាយាមធ្វើ​ឲ្យ​កិច្ចព្រមព្រៀងបទឈប់បាញ់​ដ៏​ផុយស្រួយ​រវាង​អ៊ីស្រាអែល និងក្រុមហាម៉ាស​អាច​ដំណើរការ​ឡើងវិញ។

ក្រុមហាម៉ាស បានថ្កោលទោសការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការកាត់ផ្តាច់​អគ្គិសនីនៅហ្គាហ្សា ដែលជាទង្វើ​គំរាមកំហែងដល់រោងចក្របំប្លែង​ទឹក​ស្អាត​តែមួយគត់របស់តំបន់។ ហាម៉ាស បាន​ចាត់​ទុក​ទង្វើ​នេះ​​ថា​ជា«ការគំរាមកំហែង​ដ៏​ថោកទាប និងមិនអាចទទួលយកបាន»។

អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ បានថ្កោលទោស​ និង​​ហៅ​វិធានការ​របស់​អ៊ីស្រាអែល​ថាជាទម្រង់នៃការដាក់ទណ្ឌកម្ម ដែលធ្វើឲ្យការឈឺចាប់របស់ប្រជាជនស៊ីវិលនៅតំបន់ហ្គាហ្សាកាន់តែធ្ងន់ធ្ងរ។ អង្គការសហប្រជាជាតិក៏បានព្រមានផងដែរថា ការកាត់ផ្តាច់ចរន្តអគ្គិសនីនឹងបំផ្លាញសេវាថែទាំសុខភាពសំខាន់ៗបន្ថែមទៀត ដែលស្ថិតក្រោមភាពតានតឹងចាប់តាំងពីការផ្ទុះឡើងនៃអរិភាព។

តំបន់ហ្គាហ្សា (រូបថត៖ Reuters)

ថ្មីៗ​នេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាន​ប្រកាស​បដិសេធមិនចូលរួមក្នុងការចរចាសម្រាប់ដំណាក់កាលទីពីរនៃបទឈប់បាញ់​ហ្គាហ្សា និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស។ ផ្ទុយទៅវិញ លោក​ចង់​ពន្យារ​ពេល​អូស​បន្លាយ​ដំណាក់កាលដំបូង ខណៈក្រុម​ហាម៉ាស​បាន​​ទទូច​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​កិច្ច​ព្រម​ព្រៀងកាល​ពី​ថ្ងៃ​ទី​១៩​ខែ​មករា​ ដើម្បី​ឈាន​ចូល​ដល់​ដំណាក់​កាល​ទី​ពីរ ដែលនាំទៅដល់ការដកទ័ពអ៊ីស្រាអែលជាអចិន្ត្រៃយ៍ និងបញ្ចប់សង្រ្គាម។

សូម​បញ្ជាក់​ថា ក្រសួង​សុខាភិបាល​ហ្គាហ្សា​ បាន​បញ្ជាក់​ពី​ការ​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ចំនួន ៤៨ ៤៥៣​នាក់ និង​មនុស្ស ១១១ ៨៦០​នាក់​បាន​រង​របួស ​ក្នុង​ការ​វាយ​ប្រហារ​របស់​​អ៊ីស្រាអែល​ទៅ​​លើ​តំបន់​ហ្កាហ្សា។ ចំណែក​ឯ​ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលបានធ្វើបច្ចុប្បន្នភាព ចំនួនអ្នកស្លាប់​របស់ខ្លួន​ដល់យ៉ាងហោចណាស់ ៦១ ៧០៩​នាក់ ដោយនិយាយថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ដែលបាត់ខ្លួននៅក្រោមគំនរបាក់បែកត្រូវ​គេសន្មត់ថាបានស្លាប់។

ដោយ​ឡែក​ ក្នុងអំឡុង​ការ​វាយ​ប្រហារ​​របស់​ហាម៉ាស​ទៅ​លើ​​​ប្រទេស​អ៊ីស្រាអែល​កាល​ពី​​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣ យ៉ាងហោចណាស់មនុស្ស ១ ១៣៩​នាក់ត្រូវបានសម្លាប់ ហើយ​មនុស្ស​ជាង ២០០​នាក់ត្រូវបានចាប់ខ្លួន​ទៅ​តំបន់​ហ្គាហ្សា៕

ដោយ៖ ឈាង

ចុចអាន៖ បារាំង អង់គ្លេស និង​អាល្លឺម៉ង់ ជំរុញ​ឲ្យ​អ៊ីស្រាអែល​បើក​​ជំនួយ​ចូល​តំបន់​​ហ្គាហ្សា​ឡើង​វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម