ព័ត៌មានអន្ដរជាតិ
ហាម៉ាស ប្រកាសថានឹងដោះលែងចំណាប់ខ្មាំងអាមេរិកម្នាក់ និងសាកសព៤នាក់
ក្រុមហាម៉ាស បានប្រកាសថានឹងដោះលែងលោក Edan Alexander អាយុ២១ឆ្នាំជាទាហានជនជាតិអាមេរិកកាត់អ៊ីស្រាអែល ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។ រួមជាមួយលោក Alexander ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានអះអាងថា ខ្លួនក៏នឹងប្រគល់សាកសពចំណាប់ខ្មាំងចំនួន៤នាក់ផងដែរ។

ការប្រកាសកាលពីថ្ងៃទី១៤ខែមីនានេះ ធ្វើឡើងចំពេលមានកិច្ចចរចាបទឈប់បាញ់ដែលកំពុងបន្តសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប ក្នុងគោលបំណងធានាការដោះលែងចំណាប់ខ្មាំង និងកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ហ្គាហ្សា។ យ៉ាងណា ក្រុមហាម៉ាស មិនបានផ្តល់កាលបរិច្ឆេទជាក់លាក់សម្រាប់ការដោះលែងនោះទេ ប៉ុន្តែប្រភពបង្ហាញថា ការពិភាក្សាកំពុងដំណើរការ។
ទាំងអាមេរិក និងអ៊ីស្រាអែលបានសម្តែងការសង្ស័យទាក់ទងនឹងការអះអាងរបស់ក្រុមហាម៉ាស។ មន្ត្រីអាមេរិកម្នាក់ដែលនិយាយទៅកាន់សារព័ត៌មាន Axios បានប្រាប់ថា មិនមានការបញ្ជាក់ឯករាជ្យអំពីកិច្ចព្រមព្រៀងនេះទេ ហើយបានព្រមានថា ក្រុមហាម៉ាសធ្លាប់ប្រើការប្រកាសស្រដៀងគ្នានេះកាលពីមុនដើម្បីធ្វើជាយុទ្ធសាស្ត្រចរចា។ មន្ត្រីអ៊ីស្រាអែលក៏បានចោទសួរអំពីភាពជឿជាក់នៃសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស ដោយហៅវាថាជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយសម្ពាធអន្តរជាតិតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា លោក Edan Alexander មានអាយុ១៩ឆ្នាំ និងបានបម្រើការនៅក្នុងកងកម្លាំងការពារអ៊ីស្រាអែល មុនពេលដែលលោកត្រូវបានគេចាប់ជាចំណាប់ខ្មាំង។ បច្ចុប្បន្ន ចំំណាប់ខ្មាំងចំនួនប្រមាណ២៤នាក់ និងសាកសពចំនួន៣៥នាក់ ត្រូវគេជឿជាក់ថានៅតែកំពុងស្ថិតនៅក្រោមកណ្ដាប់ដៃរបស់ក្រុមហាម៉ាស។
បទឈប់បាញ់បច្ចុប្បន្នរវាងហាម៉ាស និងអ៊ីស្រាអែលដែលត្រូវបានបង្កើតឡើងក្នុងខែមករាឆ្នាំ២០២៥ កើតចេញពីការចរចាដែលពាក់ព័ន្ធនឹងបេសកជនអាមេរិកលោក Brett McGurk និងលោក Steve Witkoff រួមជាមួយនាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman Al Thani។ បទឈប់បាញ់នេះ បានសម្របសម្រួលការផ្លាស់ប្តូរចំណាប់ខ្មាំងចំនួន៣៣នាក់ដែលក្រុមហាម៉ាសបានឃុំខ្លួនសម្រាប់អ្នកទោសប៉ាឡេស្ទីនប្រហែល ២ ០០០នាក់ និងអនុញ្ញាតឲ្យមានការកើនឡើងនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


