ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបញ្ជាឲ្យបង្កាត់ពូជទន្សាយបន្ថែម ដើម្បីផ្គត់ផ្គង់យោធា
យោងតាមសេចក្តីរាយការណ៍ពី RFA កាលពីថ្ងៃទី២៣មេសា អាជ្ញាធរកូរ៉េខាងជើងបានចេញបញ្ជាឲ្យសាលារៀននៅទូទាំងប្រទេសត្រូវបង្កើនការបង្កាត់ពូជ និងចិញ្ចឹមសត្វទន្សាយបន្ថែម ដើម្បីជំរុញការផ្គត់ផ្គង់អាហារសម្រាប់យោធា។ បទបញ្ជានេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងត្រៀមរៀបចំពិធីរំលឹកខួបលើកទី៩៣នៃការបង្កើតកងទ័ពប្រជាជនកូរ៉េ។

អាជ្ញាធរកូរ៉េខាងជើង នឹងចុះត្រួតពិនិត្យទ្រុងចិញ្ចឹមទន្សាយនៅតាមសាលារៀន ដើម្បីធានាបាននូវការអនុលោមតាមបទបញ្ជាថ្មី។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយរបស់កូរ៉េខាងជើង សម្រាប់ដោះស្រាយបញ្ហាកង្វះអាហាររ៉ាំរ៉ៃដែលប៉ះពាល់ទាំងជនស៊ីវិល និងបុគ្គលិកយោធា។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក កូរ៉េខាងជើងបានតម្រូវឲ្យសិស្សសាលាមធ្យមសិក្សា និងវិទ្យាល័យ ចិញ្ចឹមទន្សាយពីរក្បាលក្នុងមួយឆ្នាំសម្រាប់រដ្ឋ ដែលជាការអនុវត្តដែលមានគោលបំណងបំពេញបន្ថែមការផ្គត់ផ្គង់សាច់របស់ប្រទេស។
ការសង្កត់ធ្ងន់នាពេលបច្ចុប្បន្នលើការបង្កាត់ពូជទន្សាយបន្ថែម ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងសន្តិសុខស្បៀងរបស់កូរ៉េខាងជើង។ កម្មវិធីស្បៀងអាហារពិភពលោក ធ្លាប់បានរាយការណ៍ថា ប្រជាជនកូរ៉េខាងជើងប្រហែល ១១លាននាក់ ប្រមាណ ៤៤%នៃចំនួនប្រជាជនសរុប ខ្វះអាហារូបត្ថម្ភ និងត្រូវការជំនួយមនុស្សធម៌៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


