Connect with us

ព័ត៌មានអន្ដរជាតិ

TASS៖ រុស្ស៊ី​មាន​សិទ្ធិ​ប្រើ​អាវុធ​នុយក្លេអ៊ែរ បើ​រង​ការ​វាយ​ប្រហារ​ពី​លោក​ខាង​លិច

បានផុស

នៅ

យោង​​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ TASS នៅ​ថ្ងៃ​ទី​២៤​ខែ​មេសា​នេះ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu បាននិយាយ​ថា ទីក្រុងមូស្គូ​រក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុង​ករណី​មាន​ការឈ្លានពានពីបណ្តាប្រទេសលោកខាងលិច ដែលគំរាមកំហែងដល់អធិបតេយ្យភាព ឬបូរណភាពទឹកដីនៃប្រទេសរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់ខ្លួនគឺ បេឡារុស។

លោក Sergei Shoigu (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុន្ទរកថារបស់លោក Shoigu គូសបញ្ជាក់ពីវិសោធនកម្មថ្មីៗចំពោះ​ច្បាប់​នុយក្លេអ៊ែររបស់រុស្ស៊ី ដែលចុះហត្ថលេខាដោយ​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ក្នុងខែវិច្ឆិកា​ឆ្នាំ​២០២៤។ ច្បាប់​​នុយក្លេអ៊ែរ​ថ្មី​របស់​រុស្ស៊ី អនុញ្ញាត​ឲ្យ​មានការឆ្លើយតបនុយក្លេអ៊ែរមិនត្រឹមតែចំពោះការវាយប្រហារនុយក្លេអ៊ែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះការវាយប្រហារធម្មតាដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព ឬបូរណភាពទឹកដីនៃប្រទេសរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់រុស្ស៊ី។

លោក Shoigu បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន​រុស្ស៊ី​កំពុង​តែ​ឃ្លាំ​មើល​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រៀបចំ​យោធា​របស់​អឺរ៉ុប។

គួរ​រឭក​ថា ការអត្ថាធិប្បាយរបស់លោក Shoigu ធ្វើ​ឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតីលោក JD Vance បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនអាចដើរចេញ​ពី​ការ​ចរចាដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែន បើមិនមានការរីកចម្រើន​លើកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក ត្រាំ បាន​​​​ផ្លាស់ប្ដូរ​គោល​ជំហរ​​របស់​អាមេរិកចំពោះសង្គ្រាមរយៈពេលបីឆ្នាំ​នេះ ដោយបានជំរុញ​ឲ្យ​អ៊ុយក្រែនយល់ព្រមលើបទឈប់បាញ់ ខណៈពេលដែលបន្ធូរបន្ថយសម្ពាធលើ​រុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១១ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម