ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង៖ រុស្ស៊ីផ្ដោតលើកិច្ចចរចាសំខាន់ជាងភាពស្របច្បាប់របស់ ហ្សេលេនស្គី
វិមានក្រឹមឡាំង បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការចរចាសន្តិភាពជាមួយប្រទេសអ៊ុយក្រែន ហើយចាត់ទុកភាពស្របច្បាប់នៃភាពជាប្រធានាធិបតីរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជាកង្វល់បន្ទាប់បន្សំតែប៉ុណ្ណោះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី២៩ ខែមេសាថា ខណៈដែលរុស្ស៊ីចាត់ទុកអាណត្តិរបស់លោក ហ្សេលេនស្គី ថាបានផុតកំណត់ហើយ នេះមិនរារាំងការពិភាក្សាក្នុងគោលបំណងដោះស្រាយជម្លោះដែលកំពុងបន្តនោះទេ។
លោក Peskov បានលើកឡើងថា៖ «លោក ហ្សេលេនស្គី មានបញ្ហាធំខាងតុលាការទាក់ទងនឹងភាពស្របច្បាប់របស់គាត់ ប៉ុន្តែទោះបីជាដូច្នេះក៏ដោយ ភាគីរុស្ស៊ីនៅតែបើកចំហសម្រាប់ការចរចា» ដោយសង្កត់ធ្ងន់ថា កង្វះភាពស្របច្បាប់គឺ «មិនមែនជាឧបសគ្គ» ក្នុងការផ្តួចផ្តើមការចរចាទេ។ លោកបញ្ជាក់ថា៖ «រឿងចម្បងគឺត្រូវចាប់ផ្តើមដំណើរការចរចា»។
ចាប់តាំងពីអាណត្តិប្រធានាធិបតីរបស់លោក ហ្សេលេនស្គី បានផុតកំណត់ជាផ្លូវការកាលពីខែឧសភាឆ្នាំមុនដោយគ្មានការបោះឆ្នោតជាថ្មី រដ្ឋាភិបាលទីក្រុងមូស្គូតែងចោទសួរអំពីភាពស្របច្បាប់របស់គាត់។ លោក ហ្សេលេនស្គី បានបន្តច្បាប់អាជ្ញាសឹករៀងរាល់បីខែម្តង ចាប់តាំងកើតមានសង្គ្រាមជាមួយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។
សូមបញ្ជាក់ថា ថ្មីៗនេះ ភាគីរុស្ស៊ីបានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេល៧២ម៉ោង ចាប់ពីពាក់កណ្តាលអាធ្រាត្រថ្ងៃទី៨ដល់ថ្ងៃទី១១ខែឧសភា ដែលស្របនឹងការប្រារព្ធទិវាជ័យជម្នះរំឭកដល់ការបញ្ចប់សង្គ្រាមលោកលើកទីពីរ។ ប្រតិកម្មទៅនឹងការប្រកាសបទឈប់បាញ់នេះ លោក ហ្សេលេនស្គី បានចាត់ទុកថា នោះគ្រាន់តែជាឧបាយកលប៉ុណ្ណោះ។ លោកបានរិះគន់ថា លោក ពូទីន បានស្នើឲ្យមានបទឈប់បាញ់រយៈពេលខ្លីដើម្បីប្រារព្ធទិវាជ័យជម្នះ ប៉ុន្តែជីវិតមនុស្សគឺសំខាន់ជាងព្រឹត្តិការណ៍នេះ។
លោក ហ្សេលេនស្គី បន្ទោសថា៖ «មានឧបាយកលទៀតហើយ! ពូទីន ចង់ឲ្យបញ្ឈប់ការបាញ់ប្រហារ ដើម្បីផ្តល់ស្ងៀមស្ងាត់ពេលគាត់រៀបចំក្បួនដង្ហែទិវាជ័យជម្នះ។ យើងផ្តល់តម្លៃដល់ជីវិតមនុស្ស មិនមែនក្បួនព្យុហយាត្រានោះទេ»៕
ដោយ៖ ឈាង
ចុចអាន៖ ហ្សេលេនស្គី ថា បទឈប់បាញ់៣ថ្ងៃដែលប្រកាសដោយពូទីន គ្រាន់ជាឧបាយកលប៉ុណ្ណោះ!
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


