ព័ត៌មានអន្ដរជាតិ
ថៃរងការរញ្ជួយដីផ្ទួនៗក្នុងរយៈពេលត្រឹមតែ២ថ្ងៃជាប់គ្នា
មានការរញ្ជួយដីចំនួនពីរលើកនៅក្នុងខេត្ត Nan ភាគខាងជើងប្រទេសថៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈកាលពីថ្ងៃពុធក៏មានការរញ្ជួយបណ្តាលឱ្យមានស្នាមប្រេះនៅក្នុងអគារមន្ទីរពេទ្យមួយនាំឲ្យមានការជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៨ខែឧសភានេះ។

នាយកដ្ឋានសង្កេតការរញ្ជួយដីថៃបានរាយការណ៍ពីការរញ្ជួយដីចំនួនពីរលើកនៅខេត្ត Nan ក្នុងកម្រិត ១.៧ និង ១.៥ រ៉ិចទ័រ នៅម៉ោង ៤:០៤ និង ៤:៥២ ព្រឹកថ្ងៃព្រស្បតិ៍នេះ។ ការរញ្ជួយទាំងពីរកើតឡើងនៅជម្រៅមួយគីឡូម៉ែត្រពីតំបន់ Yap Hua Na ក្នុងស្រុក Wiang Sa ប៉ុន្តែមិនបានរបាយការណ៍អំពីការខូចខាតនោះទេ។
ការរញ្ជួយដីនេះបានកើតឡើងបន្ទាប់ពីការរញ្ជួយដីកម្រិត ៣.០ រ៉ិចទ័រកាលពីថ្ងៃពុធនៅក្នុងស្រុក Chawang ខេត្ត Saira និង ស្រុក Phipun ខេត្ត Nakhon Si Thammarat ជម្រៅមួយគីឡូម៉ែត្រម៉ោង ៥:៣១ ព្រឹកថ្ងៃពុធ ។
ឥទ្ធិពលនៃការរញ្ជួយបានធ្វើអ្នកនៅក្នុងមន្ទីរពេទ្យChawang Crown Prince ក្នុងខេត្ត Nakhon Si Thammarat ត្រូវបានជម្លៀសចេញ។ ក្រោយមកមន្ត្រីសាធារណការបានរកឃើញស្នាមប្រេះនៅក្នុងអគារ ប៉ុន្តែបានបញ្ជាក់ថាសំណង់នោះមានសុវត្ថិភាព។ ដោយសារឥទ្ធិពលរញ្ជួយអណ្តូងទឹកក្រោមដីក៏ត្រូវបានខូចខាតនៅទីតាំងមួយចំនួនដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


