ព័ត៌មានអន្ដរជាតិ
លោក ស៊ី និង ពូទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងច្រើន ជាមួយគ្នា
ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ីនៅសប្តាហ៍នេះ លោកនិងប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានពិភាក្សាគ្នាអស់រយៈពេល៧ម៉ោង។

តាមការចុះផ្សាយរបស់ RT, ក្រោយកិច្ចពិភាក្សានោះ មេដឹកនាំទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនផងដែរ ក្នុងគោលបំណងធ្វើភាពជាដៃគូយុទ្ធសាស្ត្រចិន-រុស្ស៊ីលើវិស័យផ្សេងៗ កាន់តែស៊ីជម្រៅ ហើយក្នុងនោះគេមើលឃើញថា មានកិច្ចព្រមព្រៀងនិងគំនិតផ្តួចផ្តើមសំខាន់ៗដូចជា៖
ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
កិច្ចព្រមព្រៀងសំខាន់មួយគឺសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់យុគសម័យថ្មីរវាងចិននិងរុស្ស៊ី។ នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។

ស្ថិរភាពយុទ្ធសាស្ត្រសកល
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាទាក់ទងនឹងស្ថិរភាពយុទ្ធសាស្ត្រសកល ដែលបង្ហាញពីជំហររួមគ្នាលើបញ្ហាសន្តិសុខអន្តរជាតិ។
ច្បាប់អន្តរជាតិ
នេះជាកិច្ចព្រមព្រៀងរួមស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរក្សាសិទ្ធិអំណាចនៃច្បាប់អន្តរជាតិ ដែលបង្ហាញពីទស្សនៈរួមគ្នារបស់ប្រទេសទាំងពីរលើក្របខ័ណ្ឌច្បាប់អន្តរជាតិ។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
នេះជាកិច្ចព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ពាណិជ្ជកម្ម ថាមពល កសិកម្ម អាកាសចរណ៍ លំហអាកាស និងបញ្ញាសិប្បនិមិត្ត សំដៅជំរុញកំណើនផលប្រយោជន៍ទៅវិញទៅមក។

ការសម្របសម្រួលពហុភាគី
ជាកិច្ចព្រមព្រៀងសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និង BRICS។
ការប្រឆាំងឯកតោភាគីនិយម
មេដឹកនាំទាំងពីរបានសម្តែងការប្រឆាំងទៅនឹងអ្វីដែលពួកគេយល់ថាជា «ឯកតោភាគីនិយម និងការសម្លុតកំហែង» ដែលជារឿយៗត្រូវបានបកស្រាយថា ជាការរិះគន់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។

ប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទី២
ក៏មានកិច្ចព្រមព្រៀងស្តីពីការរក្សាប្រវត្តិសាស្ត្រពិតនៃសង្គ្រាមលោកលើកទី២និងប្រឆាំងនឹងអ្វីដែលប្រទេសទាំងពីរ ចាត់ទុកថាជា «លទ្ធិណាស៊ីនិយម» ផងដែរ។
កិច្ចព្រមព្រៀងទ្វេភាគីផ្សេងៗទៀត
មានឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាង ២០ ត្រូវបានផ្លាស់ប្តូរ ដែលគ្របដណ្តប់លើវិស័យជាច្រើន រួមមាន៖
ជីវសុវត្ថិភាព
ការពារការវិនិយោគ
សេដ្ឋកិច្ចឌីជីថល
ចត្តាឡីស័ក
កិច្ចសហប្រតិបត្តិការភាពយន្ត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ស៊ី ជីនពីង ទៅដល់ក្រុងមូស្គូ ដើម្បីពង្រឹងភាពជាដៃគូ«គ្មានដែនកំណត់» ជាមួយ ពូទីន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


