ព័ត៌មានអន្ដរជាតិ
ប្រមុខការទូតកំពូលអាមេរិក ចូលរួមក្នុងកិច្ចប្រជុំសន្តិភាពអ៊ុយក្រែននៅតួកគី
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទៅដល់ទីក្រុងអ៊ីស្តង់ប៊ុលហើយ ដើម្បីចូលរួមការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលមានតួកគីធ្វើជាម្ចាស់ផ្ទះ។ កិច្ចចរចាសន្តិភាពនេះ គ្រោងធ្វើឡើងនៅរសៀលថ្ងៃសុក្រទី១៦ខែឧសភាឆ្នាំ២០២៥នេះ នៅឯការិយាល័យប្រធានាធិបតី Dolmabahçe ដែលនេះគឺជាការពិភាក្សាដោយផ្ទាល់លើកដំបូងរវាងក្រុងកៀវ និងក្រុងមូស្គូក្នុងរយៈពេលជាង៣ឆ្នាំបន្ទាប់ពីផ្ទុះសង្គ្រាម។

វត្តមាននៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយនេះ មានដូចជា រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan, គណៈប្រតិភូអាមេរិកដឹកនាំដោយលោក Rubio, គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov និងគណៈប្រតិភូរុស្ស៊ីដឹកនាំដោយលោក Vladimir Medinsky ដែលជាទីប្រឹក្សាប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន។
លោក Rubio បាននិយាយថា គណៈប្រតិភូអាមេរិកនឹងជួបជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីអ៊ុយក្រែន និងចូលរួមក្នុងការចរចារវាងរុស្ស៊ី-អ៊ុយក្រែន។
ថ្វីត្បិតនេះគឺជាកិច្ចពិភាក្សាដោយផ្ទាល់រវាងភាគីជម្លោះ លោក Rubio បានសម្តែងការមន្ទិលសង្ស័យអំពីការសម្រេចបាននូវការឯកភាពគ្នា ដោយលើកឡើងពីអវត្តមានរបស់ប្រធានាធិបតី ពូទីន និងការបញ្ជូនតំណាងថ្នាក់ទាបពេករបស់រុស្ស៊ី។ លោកបានសង្កត់ធ្ងន់ថា ដំណើរការដែលមានប្រយោជន៍ ទំនងជាតម្រូវឲ្យមានការចូលរួមផ្ទាល់រវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក ពូទីន។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏បានរិះគន់គណៈប្រតិភូរុស្ស៊ីផងដែរ ដោយហៅពួកគេថាជា «ទីងមោង»និងចោទសួរអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូចំពោះដំណើរការសន្តិភាព។

សូមជម្រាបជាថ្មី កាលពីសប្តាហ៍មុន លោក ពូទីន បានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែន នៅទីក្រុង អ៊ីស្តង់ប៊ុល ដោយនិយាយថា ការពិភាក្សាមិនគួរពន្យារពេលតទៅទៀតទេ បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ២០២២។
ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន មិនមានឈ្មោះក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ីដែលនឹងត្រូវទៅប្រទេសតួកគីទេ ផ្ទុយទៅវិញ គណៈប្រតិភូនេះនឹងត្រូវដឹកនាំដោយលោក Vladimir Medinsky ដែលជាជំនួយការប្រធានាធិបតី ហើយក៏មានការចូលរួមពីសំណាក់អនុរដ្ឋមន្ត្រីការបរទេស Mikhail Galuzin, អនុរដ្ឋមន្ត្រីការពារជាតិ Aleksandr Fomin និងមេចារកម្មយោធា Igor Kostyukov ផងដែរ។
ដូច្នេះហើយ គេមើលឃើញថា ជំនួបកំពូលនេះបានដួលរលំបាត់ទៅហើយ ព្រោះតែអវត្តមានលោកពូទីន ដែលជំរុញឲ្យលោកត្រាំ និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ក៏ប្រកាសដកខ្លួនចេញដូចគ្នា៕
ដោយ៖ ឈាង
ចុចអាន៖ ហ្សេលេនស្គី ខកចិត្តដែលថា អ៊ុយក្រែនរងសម្ពាធការទូតច្រើនជាងរុស្ស៊ីទៅទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


