ព័ត៌មានអន្ដរជាតិ
UN៖កុមារ១,៤ម៉ឺននាក់នៅហ្គាហ្សាប្រឈមមុខនឹងការស្លាប់ភ្លាមៗព្រោះអត់អាហារ ដោយសារអ៊ីស្រាអែលបិទខ្ទប់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២១ខែឧសភា ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ បានព្រមានថា កុមាររាប់ពាន់នាក់នៅតំបន់ហ្គាហ្សាដែលហែកហួរដោយសារសង្គ្រាម ប្រឈមនឹងការស្លាប់ភ្លាមៗ បន្ទាប់ពីការបិទខ្ទប់ផ្លូវផ្ដល់ជំនួយសរុបជិតបីខែមកហើយរបស់អ៊ីស្រាអែល ដោយក្លាយជាគ្រោះទុរ្ភិក្ស។

លោក Tom Fletcher អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ បណ្តាញសារព័ត៌មានអង់គ្លេស BBC កាលពីថ្ងៃអង្គារថា ការបិទផ្លូវនេះធ្វើឱ្យទារក ១៤០០០ នាក់ប្រឈមនឹងការស្លាប់ក្នុងរយៈពេល៤៨ម៉ោងទៀត។
ស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្គ្រោះជីវិតទាំងអស់ត្រូវបានរារាំងដោយអ៊ីស្រាអែលមិនឱ្យចូលទៅក្នុងតំបន់ហ្គាហ្សាចាប់ពីថ្ងៃទី ០២ ខែមីនាមកម្លេះ។ គិតត្រឹមថ្ងៃច័ន្ទ ជំនួយមួយត្រូវបានអនុញ្ញាតឱ្យចូលជាលើកដំបូងចាប់តាំងពីពេលនោះមក ប៉ុន្តែមិនត្រូវបានចែកចាយភ្លាមៗនោះទេ។
អ៊ីស្រាអែល បានប្រាប់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារថា ខ្លួននឹងអនុញ្ញាតឱ្យមានឡានដឹកទំនិញចំនួន១០០ គ្រឿងដឹកជំនួយមនុស្សធម៌ចូលហ្គាហ្សា ប៉ុន្តែមានតែរថយន្តជំនួយតែ០៩គ្រឿងប៉ុណ្ណោះចូលទៅក្នុងតំបន់នេះជាលើកដំបូងក្នុងរយៈពេលជាង ៨០ថ្ងៃនេះ។
ទោះបីយ៉ាងណា បើតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric មិនទាន់មានជំនួយមនុស្សធម៌ណាមួយត្រូវបានចែកចាយនៅឡើយទេ បើទោះបីជាការផ្គត់ផ្គង់ផ្ដល់ជំនួយកាន់តែច្រើនត្រូវបានទម្លាក់នៅច្រក Karem Abu Salem (Kerem Shalom) ក៏ដោយ។

ចាប់តាំងពីដើមខែមីនាមក យ៉ាងហោចណាស់មានកុមារចំនួន ៥៧ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។ ការវាយតម្លៃដំណាក់កាលសន្តិសុខស្បៀងរួមបញ្ចូលគ្នា (IPC) ដែលគាំទ្រដោយអង្គការសហប្រជាជាតិ និយាយថា កុមារជាង ៩៣ ភាគរយនៅហ្គាហ្សា ឬប្រហែល៩៣០,០០០ នាក់កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។
លើសពីនេះការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងកុមារជាច្រើននាក់ ជារៀងរាល់ថ្ងៃ ខណៈហេដ្ឋារចនាសម្ព័ន្ធដែលនៅសេសសល់ ដូចជាអណ្តូងដ៏ធំមួយ ដែលជាប្រភពទឹកផឹកនៅសល់ចុងក្រោយនៅក្នុងតំបន់Deir el-Balah រួមជាមួយនឹងម៉ាស៊ីនភ្លើងត្រូវបានបំផ្លាញក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
យោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៥៣,៥៧៣ នាក់ត្រូវបានសម្លាប់ និង ១២១,៦៨៨ នាក់បានរងរបួសចាប់តាំងពីសង្រ្គាមចាប់ផ្តើម៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


