ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសអាយុ៥ឆ្នាំ ស្ថិតក្នុងចំណោមបាតុករមីយ៉ាន់ម៉ាជាង១០០នាក់ ដែលត្រូវសម្លាប់ ខណៈទារកអាយុត្រឹម១ឆ្នាំ ត្រូវគេបាញ់ចំភ្នែក
យោធាមីយ៉ាន់ម៉ា បានសម្លាប់រង្គាលបាតុករជាង១០០នាក់ ដោយក្នុងនោះរួមមានទាំងកុមារាអាយុ៥ឆ្នាំម្នាក់ផងដែរ នៅពេលកងទ័ព បានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីទូរទស្សន៍រដ្ឋបានព្រមានកាលពីថ្ងៃសុក្រថា ក្រុមបាតុករនឹងត្រូវបាញ់បំបែកក្បាល និងពីខាងក្រោយ។
ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារយោធាថ្ងៃទី១ខែកុម្ភៈ បានចេញមកប្រមូលផ្តុំគ្នាតាមដងផ្លូវនៃទីក្រុង Yangon, Mandalay និងទីក្រុងផ្សេងទៀត ប្រឆាំងនឹងការព្រមានដែលថា ពួកគេអាចត្រូវបានគេបាញ់ ខណៈឧត្តមសេនីយ៍របស់ប្រទេសនេះ ប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធ។
ការស្លាប់កាលពីថ្ងៃសៅរ៍ បានធ្វើឲ្យចំនួនជនស៊ីវិលដែលគេរាយការណ៍ថា ត្រូវបានសម្លាប់កើនដល់ជិត៤០០នាក់។
ក្មេងប្រុសម្នាក់ ដែលត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា មានអាយុត្រឹម៥ឆ្នាំ គឺស្ថិតក្នុងចំណោមមនុស្ស១៣នាក់ ដែលត្រូវបានសម្លាប់នៅក្នុងទីក្រុង Mandalay។
អ្វីដែលកាន់តែគួរឲ្យសង្វេគនោះគឺ ទារកអាយុ១ឆ្នាំម្នាក់ ត្រូវគេបាញ់គ្រាប់កាំភ្លើងជ័រ ចំភ្នែក។
សាក្សីម្នាក់បាននិយាយថា មនុស្សចំនួន៣នាក់ រួមទាំងបុរសម្នាក់ដែលលេងក្នុងក្រុមបាល់ទាត់អាយុក្រោម២១ឆ្នាំផងដែរ ត្រូវបានសម្លាប់ក្នុងការតវ៉ាមួយនៅសង្កាត់ Insein នៃទីក្រុង យ៉ាំងហ្គោន។
លោក Thu Ya Zaw នៅតំបន់ Myingyan បាននិយាយថា ពួកគេកំពុងសម្លាប់យើងដូចជាសត្វចាបឬសត្វមាន់ សូម្បីតែនៅក្នុងផ្ទះរបស់យើងក៏ដោយ។ យើងនឹងបន្តធ្វើបាតុកម្មដោយមិនគិតអ្វីទាំងអស់។ យើងត្រូវតែតស៊ូរហូតដល់យោធាដួលរលំ”។
ការសម្លាប់បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យជាង១០០នាក់ ដោយយោធាមីយ៉ាន់ម៉ា នៅក្នុងថ្ងៃបង្ហូរដ៏សាហាវបំផុតចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ បានបង្កឲ្យមានកំហឹងទូទាំងពិភពលោកនិងការអំពាវនាវ ឲ្យមានការឆ្លើយតបជាសកលកាន់តែខ្លាំងឡើង។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំងចំពោះយោធាដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន រន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការស្លាប់កាលពីថ្ងៃសៅរ៍ ហើយអំពើហិង្សានេះបង្ហាញថា “យោធាមីយ៉ាន់ម៉ាបានបូជាជីវិតប្រជាជន ដើម្បីបម្រើផលប្រយោជន៍មនុស្សតែពីរបីនាក់”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វីដេអូ កងទ័ព មីយ៉ាន់ម៉ា បាញ់សម្លាប់បាតុករជាង១០០នាក់ម្សិលមិញ ចំថ្ងៃទិវាកងទ័ពជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


