ព័ត៌មានអន្ដរជាតិ
របៀបវារៈសំខាន់បំផុត ២ នឹងត្រូវពិភាក្សា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ Macron នៅ វៀតណាម
ចាប់ពីថ្ងៃទី២៥ដល់២៧ខែឧសភាខាងមុខនេះ ប្រធានាធិបតីបារាំង Emmanuel Macron នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅប្រទេសវៀតណាម ដោយក្នុងនោះលោកនឹងពិភាក្សាលើបញ្ហាមួយចំនួន ប៉ុន្តែក្នុងនោះមានរបៀបវារៈសំខាន់ចំនួន២ដែលត្រូវលើកឡើង មួយគឺវិស័យហេដ្ឋារចនាសម្ព័ន្ធនិងមួយទៀតគឺ ថាមពល។

តាមការចុះផ្សាយរបស់ Reuters, លោក Macron នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាមួយភរិយា តបតាមការអញ្ជើញរបស់ប្រធានាធិបតីវៀតណាម Luong Cuong។
ក្នុងអំឡុងពេលនោះ លោក Macron នឹងពិភាក្សាជាមួយភាគីវៀតណាម អំពីការជំនួសផ្កាយរណបអង្កេតផែនដីដែលផលិតដោយក្រុមហ៊ុន Airbus ឆ្នាំ២០១៣ និងការសហការលើថាមពលកកើតឡើងវិញ តាមរយៈភាពជាដៃគូផ្លាស់ប្តូរថាមពលដែលគាំទ្រដោយសហភាពអឺរ៉ុប។
ទន្ទឹមនោះ ដ្បិតថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរទំនងជាមិនត្រូវបានឈានដល់ក៏ដោយ ប៉ុន្តែប្រធានបទនេះក៏ប្រហែលស្ថិតក្នុងរបៀបវារៈដែរ ព្រោះថា វៀតណាមកំពុងព្យាយាមស្តារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ដើម្បីបំពេញតម្រូវការថាមពលដែលកើនឡើងខ្លាំង។

ក្រៅពីរបៀបវារៈសំខាន់ៗខាងលើ បារាំង-វៀតណាម ក៏នឹងពិភាក្សាផងដែរលើរបៀបវារៈផ្សេងៗទៀតដូចជាគម្រោងរថភ្លើងល្បឿនលឿន, ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខ, វិស័យអប់រំនិងការផ្លាស់ប្តូរវប្បធម៌គ្នា ព្រមទាំងគំនិតផ្តួចផ្តើមលើបញ្ហាបម្រែបម្រួលអាកាសធាតុនិងបរិស្ថាន។
សូមជម្រាបជាថ្មី បារាំងគឺជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំជាងគេទីប្រាំរបស់វៀតណាម ដោយនៅឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគី បានឈានដល់ ៥.៤២ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង១២,៩% ពី ៤.៨១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។
លើសពីនេះ បារាំងស្ថិតនៅចំណាត់ថ្នាក់លេខ១៦ក្នុងចំណោមប្រទេសនិងដែនដីទាំង១៤៧ ដែលវិនិយោគក្នុងប្រទេសវៀតណាម ដោយមានគម្រោងវិនិយោគចំនួន៧០០ ដែលមានទុនចុះបញ្ជីសរុប ៣.៩៥ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Macron នឹងបំពេញទស្សនកិច្ចប្រទេសវៀតណាម ជាលើកដំបូង នៅចុងសប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


