ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ត្រាំ ហាមឃាត់សាកលវិទ្យាល័យ Harvard ពីការចុះឈ្មោះនិស្សិតបរទេស
ជាវិធានការក្តៅថ្មីទៀតលើសាកលវិទ្យាល័យ Harvard, ពេលនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចដកអាជ្ញាប័ណ្ណ Student and Exchange Visitor Program (SEVP) របស់សាកលវិទ្យាល័យនេះ ដូច្នេះមានន័យថា Harvard លែងអាចទទួលចុះឈ្មោះនិស្សិតបរទេសបានទៀតហើយ។

សេចក្តីប្រកាសនេះគឺចេញដោយក្រសួងសន្តិសុខមាតុភូមិ ហើយចំណាត់ការនេះ បង្ខំឲ្យនិស្សិតរាប់ពាន់នាក់ ត្រូវផ្ទេរចេញ បើមិនដូច្នោះទេនឹងប្រឈមហានិភ័យបាត់បង់ឋានៈស្របច្បាប់របស់ពួកគេ ជាក់ជាមិនខានឡើយ។ យ៉ាងណាសាកលវិទ្យាល័យ Harvard បានបញ្ចេញប្រតិកម្មខ្លាំង ដោយចាត់ទុកវាជារឿងខុសច្បាប់ហើយថែមទាំងព្រមានសងសឹកទៀតផង។
ហេតុផលនៅពីក្រោយការសម្រេចចិត្តនេះ ត្រូវបានរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោកស្រី Kristi Noem អះអាងថា គឺដោយសារសាកលវិទ្យាល័យ Harvard ញុះញង់ឲ្យមានអំពើហិង្សានិងការប្រឆាំងជនជាតិជ្វីហ្វ។

រឿងនេះកើតឡើង បន្ទាប់ពីសាកលវិទ្យាល័យ Harvard មិនព្រមធ្វើតាមសំណើរបស់លោកស្រី Noem ដែលសុំឲ្យផ្តល់ព័ត៌មានលម្អិតអំពីអ្នកកាន់ទិដ្ឋាការនិស្សិតបរទេសមួយចំនួនដែលចូលរៀននៅសាកលវិទ្យាល័យនេះ។
ទោះបីជាយ៉ាងណាក៏ដោយសាកលវិទ្យាល័យ Harvard បានទាត់ចោលការចោទប្រកាន់ទាំងនេះ ហើយប្តេជ្ញាគាំទ្រនិស្សិតបរទេសយ៉ាងពេញទំហឹង។

សូមជម្រាបថា នេះគឺជាយុទ្ធនាការដាក់សម្ពាធខ្លាំងបំផុតជាថ្មីរបស់លោក ត្រាំ លើសាកលវិទ្យាល័យ Harvard បន្ទាប់ពីរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ផ្តាច់ជំនួយ២លើកមកហើយចំពោះសាកលវិទ្យាល័យចាស់ជាងគេនិងមានកិត្យានុភាពបំផុតរបស់អាមេរិកមួយនេះ។
នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យនេះ, Harvard បានចុះឈ្មោះនិស្សិតអន្តរជាតិជិត ៦ ៨០០នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ពោលគឺស្មើនឹង២៧% នៃការចុះឈ្មោះចូលរៀនសរុបរបស់ខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សាកលវិទ្យាធិការ Harvard លាលែងពីតំណែង ចំពេលរឿងអាស្រូវលួចចម្លងស្នាដៃសិក្សា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


