ព័ត៌មានអន្ដរជាតិ
សាកលវិទ្យាធិការ Harvard លាលែងពីតំណែង ចំពេលរឿងអាស្រូវលួចចម្លងស្នាដៃសិក្សា
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Harvard លោកស្រី Claudine Gay បានប្រកាសក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារម្សិលមិញថា លោកស្រីបានលាលែងពីតំណែងថ្នាក់ដឹកនាំសាលាហើយ។ ការលាលែងនេះ គឺជាការចុះចេញពីអាណត្តិគ្រប់គ្រងដែលមានរយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្រ្តនៃស្ថាប័នអប់រំឧត្តមសិក្សាដ៏ល្បីនិងចំណាស់មួយនេះ។

យ៉ាងណាប្រភពសារព័ត៌មាន RT បានឲ្យដឹងថា ការចុះចេញពីតំណែងរបស់លោកស្រីសាកលវិទ្យាធិការ បានបញ្ចប់ទៅដោយនៅជាប់ជាមួយនឹងរឿងក្តីចោទប្រកាន់អំពីការលួចស្នាដៃសិក្សាចំនួន ៥០ ករណី។ រយៈពេលជាង ១ ខែចុងក្រោយនេះ លោកស្រី Gay បានរងការចោទប្រកាន់បឋមចំនួន ៥០ ករណី អំពីការលួចចម្លងស្នាដៃសិក្សា តាមរយៈការនិក្ខេបបទថ្នាក់បណ្ឌិតរបស់លោកស្រី។
រឿងអាស្រូវនេះបានផ្ទុះឡើងនៅពេលដែល សកម្មជនគណបក្សនយោបាយមួយរូបនៃគណបក្សអភិរក្ស បានបង្ហាញព័ស្តុតាង ពីការលើកឡើងត្រង់ៗតាមពាក្យរបស់អ្នកសិក្សាមុនៗសម្រាប់ស្នាដៃសិក្សានាឆ្នាំ១៩៩៧របស់នាង ដែលមានចំណងជើងថា “ការត្រួតពិនិត្យ៖ ភាពជោគជ័យនៃការបោះឆ្នោតដោយប្រជាជាតិស្បែកខ្មៅ និងកំណែទម្រង់នយោបាយអាមេរិក”។

“វាជាការសម្រេចចិត្តដ៏ពិបាក ប៉ុន្តែជាក្តីស្រលាញ់ដ៏ជ្រាលជ្រៅសម្រាប់សាលា Harvard ហើយការសរសេររបស់ខ្ញុំនេះ គឺដើម្បីប្រកាសថាខ្ញុំចុះចេញពីតំណែងសាកលវិទ្យាធិការហើយ។ ក្រោយពីពិភាក្សាជាមួយសមាជិកនៃគណៈគ្រប់គ្រងស្ថាប័ន វាច្បាស់ណាស់ថា ការចុះចេញពីតំណែងនេះ គឺជាប្រយោជន៍ដល់ Harvard”។ នេះបើតាមខ្លឹមសារថ្លែងការរបស់លោកស្រី Claudine Gay។
គួររំឭកដែរថា លោកស្រី Claudine Gay គឺជាថ្នាក់ដឹកនាំ តំណែងសាកលវិទ្យាធិការស្បែកខ្មៅដំបូងគេនៃប្រវត្តិសាកលវិទ្យាល័យ ។ ក្រោយបំពេញតួនាទីរយៈពេល ៦ ខែ និង ១ ថ្ងៃ លោកស្រីបានប្រកាសលាលែងពីតំណែង ដែលជាអាណត្តិគ្រប់គ្រងរយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្រ្តគ្រឹះស្ថានអប់រំដែលមានអាយុកាល ៣៨៨ ឆ្នាំរបស់សហរដ្ឋអាមេរិកមួយនេះ ៕
ប្រែសម្រួល៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


