ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ៖ ការគំរាមរបស់អង់គ្លេស-បារាំង-កាណាដា ដូចជាការឲ្យកាដូដ៏ធំដល់ក្រុមហាម៉ាស
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី២០ខែឧសភានេះ បានរិះគន់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បន្ទាប់ពីចេញសេចក្តីថ្លែងការណ៍រួមមួយជាមួយសម្ព័ន្ធមិត្តបារាំង និងកាណាដា ដែលថ្កោលទោសប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងគំរាមកំហែងចាត់វិធានការខ្លាំង បើការវាយលុក និងការទប់ស្កាត់ជំនួយមិនត្រូវបានបញ្ឈប់។ លោក ណេតាន់យ៉ាហ៊ូ បានប្រដូចការព្រមានរបស់ប្រជាជាតិទាំងបីទៅនឹងការឲ្យកាដូធំមួយដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា អ៊ីស្រាអែលនឹងបន្តសម្រេចឲ្យបាននូវ«ជ័យជម្នះទាំងស្រុង»លើក្រុមហាម៉ាស។ មេដឹកនាំអ៊ីស្រាអែល បានបន្ថែមថា «តាមរយៈការសុំឲ្យអ៊ីស្រាអែលបញ្ចប់សង្រ្គាមការពារសម្រាប់ការរស់រានមានជីវិតរបស់យើងមុនពេលក្រុមភេរវករហាម៉ាសនៅតាមព្រំដែនរបស់យើងត្រូវបានកម្ចាត់ និងតាមរយៈការទាមទារនៃរដ្ឋប៉ាឡេស្ទីន មេដឹកនាំនៅទីក្រុងឡុងដ៍ អូតាវ៉ា និងប៉ារីស កំពុងផ្តល់រង្វាន់ដ៏ធំសម្រាប់ការវាយប្រហារប្រល័យពូជសាសន៍លើអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលា ខណៈពេលដែលបណ្ដែតបណ្ដោយឲ្យមានអំពើឃោរឃៅបែបនេះបន្ថែមទៀត»។
លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ថា សង្គ្រាមអាចចប់ភ្លាមៗ ដរាបណាចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ត្រូវដោះលែង ហាម៉ាសព្រមទម្លាក់អាវុធចុះ ហើយមេដឹកនាំរបស់ហាម៉ាសត្រូវនិរទេសខ្លួន ព្រមទាំងការធានាថាហ្គាហ្សាលែងជាតំបន់មានយោធា។
សូមជម្រាបថា លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស, លោក Emmanuel Macron ប្រធានាធិបតីបារាំង និងលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលថាជាទង្វើហួសហេតុ ហើយបានទាមទារឲ្យបញ្ចប់ជាបន្ទាន់ចំពោះប្រតិបត្តិការយោធាជាថ្មី និងការរឹតបន្តឹងលើជំនួយនៅតំបន់ហ្គាហ្សា។ ពួកគេបានសង្កត់ធ្ងន់ថា ជំនួយមានកម្រិតដែលអនុញ្ញាតឲ្យចូលទៅក្នុងហ្គាហ្សាគឺមិនគ្រប់គ្រាន់ទេ ចំពេលមានការព្រមានអំពីគ្រោះទុរ្ភិក្សដែលជិតមកដល់។
មេដឹកនាំទាំងបី បាននិយាយថា «យើងតែងតែគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារជនជាតិអ៊ីស្រាអែលប្រឆាំងនឹងអំពើភេរវកម្ម។ ប៉ុន្តែការកើនឡើងភាពតានតឹងនេះគឺមិនសមាមាត្រទាំងស្រុង។ យើងនឹងមិនគាំទ្រខណៈរដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ នៅតែបន្តសកម្មភាពដ៏ឃោរឃៅទាំងនេះទេ។ បើអ៊ីស្រាអែលមិនបញ្ឈប់ការវាយលុកយោធាជាថ្មី ហើយដកការរឹតបន្តឹងលើជំនួយមនុស្សធម៌ យើងនឹងចាត់វិធានការដ៏ខ្លាំងក្លាបន្ថែមទៀតជាការឆ្លើយតប»៕

ដោយ៖ ឈាង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


