ព័ត៌មានអន្ដរជាតិ
ជាលើកដំបូងហើយ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដប្រចាំថ្ងៃលើស ១ ម៉ឺនករណី
នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍នៅថ្ងៃចន្ទនេះពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១០,០១៦ ករណី ហើយជាចំនួនឆ្លងកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះជំងឺនេះបានចាប់ផ្តើមកាលពីខែមករា ឆ្នាំមុនដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកើនដល់ ៧៣១,៨៩៤ នាក់ ។
ទន្ទឹមនោះចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ១៣,១៨៦ នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ១៦ នាក់ទៀតបានស្លាប់ដោយសារជំងឺនេះ ។
លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបាននិយាយក្នុងកិច្ចប្រជុំតាមអនឡាញថា “ទិន្នន័យរបស់យើងបង្ហាញពីការកើនឡើងនូវករណីឆ្លងជាបន្តបន្ទាប់ទាំងនៅក្នុងទីក្រុងម៉ានីល និងខេត្តចំនួន ៤ ដែលនៅជាប់គ្នា ។
លោកស្រីបានព្រមានថា ករណីកំពុងសម្រាកព្យាបាលរបស់ប្រទេសនេះអាចកើនដល់ ៤៣០,០០០ ករណីនៅដំណាច់ខែមេសា និង ៣៥០,០០០ ករណីនៅក្រុងម៉ានីលតែឯង ។
ចំណែកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់លោក Jonathan Malaya បាននិយាយថា មន្ត្រីប៉ូលិសជាង ៩,០០០ នាក់ឥឡូវនេះត្រូវបានដាក់ពង្រាយនៅដើមសប្តាហ៍នេះនៅក្នុងទីក្រុងម៉ានីល និងតំបន់ចំនួន ៤ ដើម្បីអនុវត្តនូវវិធានការណ៍នៃការបិទប្រទេសយ៉ាងតឹងរឹង ។
ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលក៏បានដាក់បំរាមគោចរចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៥ ព្រឹកដើម្បីកម្រិតភាពចល័តរបស់មនុស្ស ហើយមានតែអ្នកដែលចាំបាច់ត្រូវចេញពីផ្ទះ យានយន្តដឹកទំនិញ និងការដឹកជញ្ជូនសាធារណៈប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត ។
លោក Malaya បាននិយាយថា ឥឡូវនេះមានប៉ុស្តិ៍ប៉ូលិសត្រួតពិនិត្យចំនួន ១,១០៦ នៅជុំវិញតំបន់ដែលត្រូវបិទ ។ លោកបានបន្ថែមថា គ្រាន់តែនៅទីក្រុងម៉ានីលមន្រ្តីប៉ូលិសចំនួន ៧,៨៧៦ នាក់កំពុងប្រតិបត្តិការក្នុងប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៩២៩ ។
គួរបញ្ជាក់ថា វិធានការណ៍នៃការបិទប្រទេសយ៉ាងតឹងរ៉ឹងដែលរដ្ឋាភិបាលបានរៀបចំឡើងវិញនៅថ្ងៃចន្ទនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី ៤ ខែមេសា ហើយរដ្ឋាភិបាលក៏នឹងសម្រេចថាតើត្រូវពន្យារ ឬដកការរឹតបន្តឹងការបិទនៅថ្ងៃអាទិត្យនេះឬក៏យ៉ាងណាផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ហ្វីលីពីន បំបែកកំណត់ត្រាថ្មីមានអ្នកឆ្លងកូវីដជិត ១ ម៉ឺនករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ
ចុចអាន ៖ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដថ្មីប្រចាំថ្ងៃមិនធ្លាប់មានជិត ៩ ពាន់ករណី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង