ព័ត៌មានអន្ដរជាតិ
មិនដោះឡេនភ្នែកនៅពេលងូតទឹក ប្រឈមគ្រោះថ្នាក់នៃការមើលមិនឃើញ
ការស្រាវជ្រាវថ្មីមួយបង្ហាញថា អ្នកដែលប្រើឡេនភ្នែក ហើយមិនដោះចេញនៅពេលងូតទឹកមានហានិភ័យខ្ពស់ប្រឈមនឹងការមិនមើលឃើញ។

អ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Southampton បានរកឃើញថា ការងូតទឹកទាំងមិនបានដោះឡេនបង្កគ្រោះថ្នាក់បំផុតសម្រាប់កែវភ្នែក។ ក្នុងនោះមនុស្សអាយុចន្លោះពី ២៥ ទៅ ៥៤ ឆ្នាំទំនងជាទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
របាយការណ៍វិទ្យាសាស្ត្រមួយនៅក្នុងសារព័ត៌មាន Daily Telegraph បានចុះផ្សាយថា ចំពោះអ្នកដែលពាក់ឡេនជាប្រចាំឬឧស្សាហ៍ប្រើឡេនភ្នែក នៅពេលងូតទឹកមិនបានដោះចេញ ពួកគេកំពុងបង្កើនហានិភ័យនៃការចម្លងរោគដល់ទៅ ៧ ដង។ រីឯអ្នកដែលគេងនៅតែពាក់ឡេន ប្រឈមអត្រាឆ្លងក៏ដូចជាបង្កបញ្ហាភ្នែកដល់ទៅ ៣ ដង បើប្រៀបធៀបនឹងមនុស្សដែលមិនប្រើឡេនសោះ។

ដោយឡែក លោក Parwez Hossain សាស្រ្តាចារ្យរងផ្នែកចក្ខុវិទ្យានៃសាកលវិទ្យាល័យ Southampton ចក្រភពអង់គ្លេស និងជាអ្នកដឹកនាំការសិក្សាបាននិយាយថា ទម្លាប់មិនល្អមួយចំនួនរបស់អ្នកប្រើឡេនអាចនាំឱ្យមានបញ្ហាភ្នែកជារៀងរហូត។ លោកបន្ថែមថា ការឆ្លងមេរោគនៅពេលប្រើឡេនមិនបានត្រឹមត្រូវ ជាទូទៅវិវត្តបញ្ហាពីស្រាលទៅធ្ងន់តាមស្ថានភាពនៃអ្នកពាក់ឡេន ឬឈានដល់ការខូចប្រព័ន្ធចក្ខុដោយធ្វើឱ្យភ្នែកខ្វាក់តែម្ដង។
ដូច្នេះហើយទើបសាស្ត្រាចារ្យរូបនេះណែនាំឱ្យធ្វើអនាម័យភ្នែកដោយលាងដៃមុនប៉ះភ្នែក គេងឱ្យបានគ្រប់គ្រាន់ ប្រើវ៉ែនតាការពារពន្លឺ ប្រើវ៉ែនតាពេលមុជឬហែលទឹក ជាពិសេសអ្នកប្រើប្រាស់ឡេនភ្នែកជាប្រចាំ ត្រូវដោះឡេនចេញពេលងូតទឹកនិងមុនពេលចូលគេង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mirror
ចុចអាន៖ ពីរថ្ងៃមុនចាក់វ៉ាក់សាំង ហាមប្រើថ្នាំបំបាត់ការឈឺចាប់ បើមិនចាំបាច់
ចុចអាន៖ ទោះផឹកកាហ្វេត្រឹមកន្លះពែងក្នុងមួយថ្ងៃ ក៏ស្ត្រីមានផ្ទៃពោះបង្កហានិភ័យខ្លាំងដល់ទារកដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


