ព័ត៌មានអន្ដរជាតិ
ថៃចាប់ជនបរទេស១៣នាក់ ពីបទរត់ការឆបោក សំដៅលើជនជាតិអូស្ត្រាលី
ប៉ូលិសថៃដោយមានការសម្របសម្រួលជាមួយប៉ូលិសសហព័ន្ធអូស្ត្រាលី បានចាប់ខ្លួនជនបរទេសចំនួន១៣ នាក់នៅក្នុង ខេត្ត Samut Prakan ប្រទេសថៃ ដោយចោទប្រកាន់ថា បានធ្វើប្រតិបត្តិការឆបោកតាមមជ្ឈមណ្ឌលហៅទូរស័ព្ទដែលបានបោកប្រាស់ជនជាតិអូស្ត្រាលីចំនួន ១៤០០០នាក់ ដែលមានទឹកប្រាក់ប្រមាណជាង ១លានដុល្លារ (៤០ លានបាត) តាមរយៈការវិនិយោគកម្ចីក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី១៧ខែមិថុនា។

ជនសង្ស័យរួមមានជនជាតិអូស្ត្រាលី៥នាក់ អង់គ្លេស៦នាក់ កាណាដាម្នាក់ និងអាហ្វ្រិកខាងត្បូងម្នាក់។ ពួកគេត្រូវបានចាប់ខ្លួននៅផ្ទះជួលដ៏ប្រណីតមួយដែលបានបំប្លែងទៅជាការិយាល័យក្លែងក្លាយ។
អាជ្ញាធរថៃបានរឹបអូសកុំព្យូទ័រ ទូរស័ព្ទ និងស្គ្រីបដែលប្រើដើម្បីបញ្ឆោតជនរងគ្រោះ។ ជនសង្ស័យទាំងនេះបានចូលប្រទេស ថៃតាមទិដ្ឋាការទេសចរណ៍ ហើយប្រឈមនឹងការចោទប្រកាន់ពីបទឆបោកនិងធ្វើការដោយគ្មានការអនុញ្ញាត។ ទិដ្ឋាការរបស់ពួកគេនឹងត្រូវបានដកហូត ហើយឈ្មោះពួកគេនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ។
មេក្រុមពីរនាក់ជាជនជាតិអូស្ត្រាលីម្នាក់ និងអង់គ្លេសម្នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន។ ប៉ូលិសជឿថាការបោកប្រាស់នេះបានដំណើរការជាអន្តរជាតិអស់រយៈពេលពីរទសវត្សរ៍មកហើយ ហើយត្រូវបានបង្កើតឡើងវិញនៅក្នុងប្រទេស ថៃកាលពីឆ្នាំមុន បន្ទាប់ពីបានបិទនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ មន្ត្រីអូស្ត្រាលីបានបញ្ជាក់ថា ការបោកប្រាស់បានបង្កការខូចខាតផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ជាពិសេសក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


