ព័ត៌មានអន្ដរជាតិ
ផ្សារទំនើបពីររបស់យោធាមីយ៉ាន់ម៉ាត្រូវភ្លើងឆេះ ខណៈអ្នកស្លាប់កើនដល់៥៤០នាក់
ផ្សារទំនើបពីរកន្លែងដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ានៅទីក្រុងយ៉ាំងហ្គោន ដែលមួយនៅកណ្តាលក្រុង និងមួយទៀតនៅភាគខាងជើងទីក្រុងត្រូវបានអគ្គីភ័យឆាប់ឆេះនៅក្នុងពេលបំរាមគោចរស្ទើរទាំងស្រុងកាលថ្ងៃព្រហស្បតិ៍។

រូបភាពដែលទទួលបានការចាប់អារម្មណ៍នៅបណ្តាញទំនាក់ទំនងសង្គមឃើញផ្សារ Ruby Mart នៅកណ្តាលត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងខ្លាំងដែលមើលលែងស្គាល់។ ផ្សារទំនើប Gandamar Wholesale នៅតំបន់ Mayangone ក៏ត្រូវបានភ្លើងស្ទើរទាំងស្រុង។

យោងតាមសេវាកម្មនាយកដ្ឋានអគ្គីភ័យទីក្រុងយ៉ាំងហ្គោនបានឲ្យដឹងថា ផ្សារទំនើបទាំងពីរត្រូវបានឆេះប្រហែលជាម៉ោង២យប់កណ្តាលអាធ្រាត្រដែលចំពេលម៉ោងបំរាមគោចរពេលយប់ចាប់ពី៨យប់ដល់ម៉ោង៤ទៀបភ្លឺនៅពេលជនស៊ីវិលមិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅផ្ទះ។
នាយកដ្ឋានបាននិយាយថា មូលហេតុនៃការឆេះមិនទាន់ដឹងនៅឡើយទេ។
មនុស្សជាច្រើនបានបង្ហាញការសង្ស័យថា របបយោធាខ្លួនឯងជាអ្នកដុតដើម្បីជាលេសបង្ក្រាបលើបាតុករ ពីព្រោះពេលយប់ជាប់បំរាមគោចរ គ្មានពលរដ្ឋណាម្នាក់ហ៊ានចេញក្រៅផ្ទះទេ។

ការប៉ាន់ស្មានបែបនេះត្រូវបានបង្ខំឲ្យផ្សាយទាំងយប់ដោយទូរទស្សន៍គ្រប់គ្រងដោយរដ្ឋថា មន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងស្ថានីយ៍ប៉ូលិសស្ថិតក្រោមការវាយប្រហារដោយកុបកម្ម។
វាត្រូវបានគេកត់សំគាល់ថា អគ្គីភ័យកាលពីថ្ងៃព្រហស្បតិ៍ស្របគ្នាទៅនឹងក្រុមអ្នកកាសែតរបស់ CNN បានចុះទៅប្រទសមីយ៉ាន់ម៉ាធ្វើបទសម្ភាសឧត្តមសេនីយ។
ក្រុមអ្នកឆ្លើយឆ្លងបណ្តាញព័ត៌មានអន្តរជាតិត្រូវបានគេឃើញដើរនៅជិតផ្សារ Gandamar Wholesale ដែលត្រូវបានអគ្គីភ័យ ក្រោយពេលរលត់ ដែលអមដំណើរដោយអាជ្ញាធរ ហើយក៏មានសង្ស័យថា ក្រុមអ្នកសារព័ត៌មាននេះហាក់ដូចជាត្រូវគ្នានឹងរបបយោធាមីយ៉ាន់ម៉ា។
ពួកគេក៏ត្រូវបានគេប្រទាស់ឃើញនៅកន្លែងមួយចំនួនទៀតនៅក្រុងយ៉ាំងហ្គោនដែលមានទាំងអ្នកនាំផ្លូវរបស់របបយោធាថែមទៀត។

តាមការផ្សាយរបស់សារព័ត៌មានក្នុងស្រុក Irrawaddy ថា គិតត្រឹមថ្ងៃយប់ថ្ងៃព្រហស្បតិ៍ មនុស្ស៦នាក់ទៀតត្រូវបានកម្លាំងយោធាមីយ៉ានម៉ាសម្លាប់ដែលបានធ្វើឲ្យតួលេខអ្នកស្លាប់បានកើនឡើងដល់៥៤០នាក់។

ទោះបីជាមានការថ្កោលទោសយ៉ាងខ្លាំងពីប្រជាជនមីយ៉ាន់ម៉ា និងសហគមអន្តរជាតិ ក៏របបយោធាមីយ៉ាន់ម៉ានៅតែបន្តបង្ក្រាបដោយហិង្សាបណ្តាលឲ្យស្លាប់ និងវាយឆ្មក់ទៅលើអ្នកតវ៉ា និងជនស៊ីវិលមិនបន្ធូរដៃឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


