ព័ត៌មានអន្ដរជាតិ
វៀតណាម ផ្តល់ជំនួយ២០ម៉ឺនដុល្លារអាមេរិកជូន កម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសវៀតណាមបានផ្តល់ទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិកជូនប្រទេសកម្ពុជា សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមការឲ្យដឹងពីក្រសួងការបរទេស។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានប្រគល់ប្រាក់ជូនដល់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោក ឆាយ ណាវុធ។

លោកបានឲ្យដឹងថា ប្រទេសវៀតណាមសង្ឃឹមថា ការឧបត្ថម្ភនេះនឹងជួយប្រទេសកម្ពុជា ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ធ្វើឲ្យស្ថានភាពនឹងននិងស្តារសេដ្ឋកិច្ចឡើងវិញ។

លោកបន្តថា ប្រទេសវៀតណាមសូមវាយតម្លៃខ្ពស់ចំពោះការពិតដែលថា ប្រទេសកម្ពុជាបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ សម្រាប់អ្នកការទូត រួមទាំងនិយោជិកនៃអង្គភាពតំណាងរបស់វៀតណាមក្នុងប្រទេសកម្ពុជាផងដែរ។

ស្របពេលជាមួយគ្នានោះ លោក ឆាយ ណាវុធ បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានជួយ។ លោកបានសង្កត់ធ្ងន់ថា ជំនួយនេះគឺជាទ្រព្យសម្បត្តិដ៏សំខាន់ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃជំងឺកូវីដ-១៩ក្នុងសហគមន៍នាពេលបច្ចុប្បន្ន។

កាលពីខែមេសាឆ្នាំមុន ប្រទេសវៀតណាមបានផ្តល់ឧបករណ៍វេជ្ជសាស្ត្រ រួមមានឈុតការពារ, ម៉ាសនិងឧបករណ៍ធ្វើតេស្តជំងឺកូវីដ-១៩ ដែលមានតម្លៃជាង៧ពាន់លានដុង (៣០៣,៥៧៤ ដុល្លារ) ដល់ប្រទេសកម្ពុជា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ឃុំមួយមិនឆ្ងាយពីក្រុងភ្នំពេញ មានអ្នកឆ្លង ១២ នាក់ មានទាំងក្មេង ទាំងចាស់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


