Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ផ្តល់ជំនួយ២០ម៉ឺនដុល្លារអាមេរិកជូន កម្ពុជា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

បានផុស

នៅ

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសវៀតណាមបានផ្តល់ទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិកជូនប្រទេសកម្ពុជា សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមការឲ្យដឹងពីក្រសួងការបរទេស។

This image has an empty alt attribute; its file name is photo_2021-04-02_13-34-03-1024x646.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានប្រគល់ប្រាក់ជូនដល់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោក ឆាយ ណាវុធ។ 

This image has an empty alt attribute; its file name is photo_2021-04-02_13-26-16-1024x682.jpg

លោកបានឲ្យដឹងថា ប្រទេសវៀតណាមសង្ឃឹមថា ការឧបត្ថម្ភនេះនឹងជួយប្រទេសកម្ពុជា ទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ធ្វើឲ្យស្ថានភាពនឹងននិងស្តារសេដ្ឋកិច្ចឡើងវិញ។

This image has an empty alt attribute; its file name is photo_2021-04-02_13-26-16-2-1024x682.jpg

លោកបន្តថា ប្រទេសវៀតណាមសូមវាយតម្លៃខ្ពស់ចំពោះការពិតដែលថា ប្រទេសកម្ពុជាបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ សម្រាប់អ្នកការទូត រួមទាំងនិយោជិកនៃអង្គភាពតំណាងរបស់វៀតណាមក្នុងប្រទេសកម្ពុជាផងដែរ។

This image has an empty alt attribute; its file name is photo_2021-04-02_13-26-16-3-1024x682.jpg

ស្របពេលជាមួយគ្នានោះ លោក ឆាយ ណាវុធ បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានជួយ។ លោកបានសង្កត់ធ្ងន់ថា ជំនួយនេះគឺជាទ្រព្យសម្បត្តិដ៏សំខាន់ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង នៃជំងឺកូវីដ-១៩ក្នុងសហគមន៍នាពេលបច្ចុប្បន្ន។

This image has an empty alt attribute; its file name is photo_2021-04-02_13-26-17-1024x682.jpg

កាលពីខែមេសាឆ្នាំមុន ប្រទេសវៀតណាមបានផ្តល់ឧបករណ៍វេជ្ជសាស្ត្រ រួមមានឈុតការពារ, ម៉ាសនិងឧបករណ៍ធ្វើតេស្តជំងឺកូវីដ-១៩ ដែលមានតម្លៃជាង៧ពាន់លានដុង (៣០៣,៥៧៤ ដុល្លារ) ដល់ប្រទេសកម្ពុជា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ឃុំ​មួយ​មិន​ឆ្ងាយ​ពី​ក្រុង​ភ្នំពេញ មានអ្នក​ឆ្លង ១២ នាក់ មានទាំង​ក្មេង​ ទាំង​ចាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម