ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតលើបណ្តាញផ្គត់ផ្គង់អាវុធទៅ មីយ៉ាន់ម៉ា បន្ទាប់ពីរឹបអូសគ្រាប់បែកនិងគ្រាប់កាំភ្លើង
ប៉ូលិសថៃ កំពុងតែពង្រីកការស៊ើបអង្កេតរបស់ពួកគេ បន្ទាប់ពីរឹបអូសបានគ្រាប់បែកដៃជាង១០០គ្រាប់ និងគ្រាប់កាំភ្លើង៦,០០០គ្រាប់នៅក្នុងស្រុក Mae Sai នៃខេត្តឈៀងម៉ៃ។

អគ្គស្នងការរងនគរបាលជាតិលោក Suchart Thirasawat បាននិយាយថា ការរឹបអូសនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ខែមីនា បន្ទាប់ពីបុគ្គលិកសេវាកម្មដឹកជញ្ជូនម្នាក់មានការសង្ស័យ ហើយបានជូនដំណឹងដល់ប៉ូលិសក្នុងតំបន់។
មន្ត្រីជំនាញបានឆែកឆេរកញ្ចប់ ហើយរកឃើញគ្រាប់បែកចំនួន១១៥គ្រាប់ និងគ្រាប់កាំភ្លើង M16 ចំនួន៦,០០០គ្រាប់។

កញ្ចប់ទាំងនោះ ត្រូវបានគេបញ្ជូនមកពីខេត្តចំនួនបីផ្សេងគ្នាគឺ Chon Buri, Nakhon Pathom និង Nakhon Si Thammarat ទៅកាន់ការិយាល័យសេវាកម្មដឹកជញ្ជូននៅក្នុងស្រុកជាប់ព្រំដែន ដែលជាកន្លែងពួកគេនឹងត្រូវប្រមូល ហើយបញ្ជូនបន្តទៅអាសយដ្ឋានមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
បុគ្គលឈ្មោះ Manokorn Sangsorn អាយុ២៩ឆ្នាំនិង Songsak Sirichairungruang អាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួននៅពេលពួកគេចូលទៅប្រមូលកញ្ចប់ទាំងនោះ។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់។

លោកឧត្តមសេនីយ៍ Suchart បាននិយាយថា ក្រុមមន្រ្តីបានរកឃើញទំនាក់ទំនងរវាងកញ្ចប់ទាំងនេះ និងបានកំណត់ថា ពួកគេត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមជួញដូរគ្រឿងញៀននៅភាគខាងជើង និងបណ្តាញរត់ពន្ធអាវុធនៅភាគខាងត្បូង។
ការសាកសួរបន្ថែម បាននាំទៅដល់ការចាប់ខ្លួនមនុស្ស៤នាក់ផ្សេងទៀត។ អ្នកទាំង៦ ត្រូវបានប្រគល់ទៅឲ្យប៉ូលិសស្រុក Mae Sai៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ប៉ូលិសម្នាក់ជួយការពារអ្នកតវ៉ាត្រូវកម្លាំងយោធាមីយ៉ាន់ម៉ាបាញ់ស្លាប់
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


