ព័ត៌មានអន្ដរជាតិ
ថៃជួបគ្រោះជាបន្តបន្ទាប់! លើកនេះបាក់ផ្លូវហាយវ៉េ មិនទាន់ដឹងមានមនុស្សស្លាប់ឬអត់?
ប្រទេសថៃជួបគ្រោះជាបន្តបន្ទាប់ ដោយនៅថ្ងៃព្រហស្បតិ៍ទី៣១ខែកក្កដាឆ្នាំ២០២៥ មានហេតុការណ៍បាក់ស្រុតផ្លូវហាយវ៉េនៅស្រុក Mae Sot នៃខេត្ត Tak ខណៈមនុស្សស្លាប់និងរបួសមិនទាន់ត្រូវបានបញ្ជាក់។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាវេលាពេលព្រឹក ខណៈអាជ្ញាធរក្នុងតំបន់ប្រាប់អ្នកសារព័ត៌មានថា ពួកគេឮសំឡេងលាន់ខ្លាំងនៅពេលបាក់ផ្លូវចុះទៅក្រោមជម្រៅ២.៥ម៉ែត្រ។
ភ្លាមៗក្រោយកើតហេតុ អាជ្ញាធរបានប្រកាសឲ្យអ្នកបើកបរ រកផ្លូវវាង ខណៈមន្ទីរសាធារណការខេត្ត Tak បានបញ្ជូនមន្ត្រីឲ្យមកមើលនិងតាមដានស្ថានភាព២៤ម៉ោង រួចដោះស្រាយបញ្ហា។

ហេតុការណ៍នេះកើតឡើងស្របពេលស្រុក Mae Sot នៃខេត្ត Tak ជាពិសេសតំបន់ផ្សារ Rim Moei ដែលជាច្រកព្រំដែនសំខាន់ជាមួយមីយ៉ាន់ម៉ា កំពុងជួបប្រទះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។
កម្រិតទឹកបានឡើងខ្ពស់ជាង២ម៉ែត្រ ធ្វើឲ្យរថយន្តតូចៗមិនអាចធ្វើដំណើរឆ្លងកាត់បានទេ ហើយនេះជាការជន់លិចលើកទីពីរក្នុងខែកក្កដា។
ទឹកទន្លេ Moei បានឡើងផុតច្រាំង ជន់លិចផ្លូវនិងសហគមន៍នៅតាមដងទន្លេ។ ផ្លូវជាច្រើនត្រូវបានលិចទឹកនិងអាចមិនអាចឆ្លងកាត់បាន ដែលរំខានដល់ការធ្វើដំណើរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃជួបគ្រោះទៀតហើយ! ផ្ទុះរោងចក្រកាំជ្រួច ស្លាប់មនុស្ស៩នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


