ព័ត៌មានអន្ដរជាតិ
ត្រាំ ផ្តាំទៅ ម៉េដវ៉េដេហ្វ ថា «និយាយអីត្រូវចេះប្រយ័ត្នមាត់»
ក្រោយពេលអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេហ្វ ប្រតិកម្មទៅនឹងឱសានវាទរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងយូរ១២ថ្ងៃទៀតបើមិនដូច្នេះនឹងត្រូវប្រឈមការដាក់ទណ្ឌកម្មធ្ងន់.ករួមទាំងការយកពន្ធ១០០%ផងដែរនោះ ពេលនេះប្រមុខសេតវិមានព្រមានទៅលោក ម៉េដវ៉េដេហ្វ ថា និយាយអ្វីក៏ដោយ ត្រូវចេះប្រយ័ត្នមាត់។

កាលពីដើមសប្តាហ៍នេះ លោកម៉េដវ៉េដេហ្វ បានបន្ទោសប្រធានាធិបតីអាមេរិកថាកំពុងដើរផ្លូវខុសហើយវិធានការនេះនឹងឈានឆ្ពោះទៅរកការផ្ទុះសង្គ្រាម និងថែមទាំងគំរាមទៀតថា អាមេរិកមិនដឹងថារុស្ស៊ីមានប្រព័ន្ធនុយក្លេអ៊ែរខ្លាំងកម្រិតណានោះទេ។
ដោយសារតែពាក្យសម្តីទាំងអស់នេះហើយ ទើបធ្វើឲ្យលោកត្រាំក្តៅស្លឹកត្រចៀក រួចក៏ចាប់កាន់ទូរស័ព្ទបង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែកក្កដាឆ្នាំ២០២៥ថា ឥណ្ឌានិងរុស្ស៊ីជាប្រទេសសេដ្ឋកិច្ចដួលរលំ។ លោកមិនខ្វល់ពីអ្វីដែលប្រទេសទាំងពីរធ្វើដាក់គ្នានោះទេ ប៉ុន្តែសូមប្រាប់ទៅ ម៉េដវ៉េដេហ្វ ឲ្យប្រយ័ត្នមាត់។ គាត់កំពុងចូលទៅក្នុងទឹកដីដ៏គ្រោះថ្នាក់បំផុត!។
យ៉ាងណា នេះមិនមែនទើបលើកដំបូងឡើយដែលត្រាំគំរាមបែបនេះ ពោលគឺកាលពីខែមិថុនា ប្រធានាធិបតីអាមេរិក ក៏ប្រាប់ទៅ ម៉េដវ៉េដេហ្វ ឲ្យចេះប្រយ័ត្នសម្តីផងដែរពេលនិយាយរឿងអាវុធនុយក្លេអ៊ែរ។

កាលនោះ តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social ដូចគ្នានេះ ប្រមុខសេតវិមានសរសេរថា លោកបានឮអតីតប្រធានាធិបតីរុស្ស៊ី ម៉េដវ៉េដេហ្វ និយាយដោយមិនប្រយ័ត្នអំពី ពាក្យ N (នុយក្លេអ៊ែរ!) ហើយថា គាត់និងប្រទេសដទៃទៀត ត្រៀមផ្តល់ក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យអ៊ីរ៉ង់ ដូច្នេះត្រូវប្រយ័ត្នបន្តិចពេលនិយាយពាក្យ N។
លើសពីនេះ លោក Trump អួតថា អាមេរិកមានសមត្ថភាពយោធាដ៏កំពូល ទាំងការវាយប្រហារចេញពីសមុទ្រនិងអាកាស ដូច្នវនរណាក៏ដោយ ពេលនិយាយពាក្យនុយក្លេអ៊ែរ ត្រូវតែប្រយ័ត្នសម្តី។
សូមជម្រាបថា គិតត្រឹមដើមឆ្នាំ ២០២៥ រុស្ស៊ីនិងសហរដ្ឋអាមេរិក នៅតែជាប្រទេសកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៨៧%នៃចំនួនសរុបទូទាំងពិភពលោក។
រុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ៥ ៤៥៩គ្រាប់ ហើយក្នុងចំណោមនោះ មាន ១ ៧១៨គ្រាប់ ត្រូវបានដាក់ពង្រាយរួចទៅហើយ។ ចំណែកសហរដ្ឋអាមេរិក មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ៥ ១៧៧ គ្រាប់ ដោយក្នុងចំណោមនោះ មាន១ ៦៧០ ក្បាល ត្រូវបានដាក់ពង្រាយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ហៅការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនថាជា «រឿងគួរឲ្យខ្ពើមរអើម»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


