ព័ត៌មានអន្ដរជាតិ
ហាម៉ាស ប្តេជ្ញាថា នឹងមិនដកអាវុធទេ រហូតទាល់តែរដ្ឋប៉ាឡេស្ទីន បង្កើតឡើង
ទូរទស្សន៍ BBC កាលពីថ្ងៃទី ៣ ខែសីហា បានរាយការណ៍ពីក្រុមហាម៉ាសដែលអះអាងសារជាថ្មីថា ពួកគេនឹងមិនយល់ព្រមក្នុងការរំសាយអាវុធទេ លុះត្រាតែមានរដ្ឋអធិបតេយ្យភាពប៉ាឡេស្ទីនត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងការទាមទារដ៏សំខាន់មួយរបស់អ៊ីស្រាអែល ក្នុងការពិភាក្សាអំពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបាននិយាយថា ខ្លួនកំពុងឆ្លើយតបទៅនឹងការកត់សម្គាល់ដែលខ្លួនសន្មតថា ជាបេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងបង្ហាញឆន្ទៈដើម្បីបញ្ឈប់អាវុធរបស់ខ្លួន។
អ៊ីស្រាអែលចាត់ទុកការរំសាយអាវុធរបស់ក្រុមហាម៉ាស ជាលក្ខខណ្ឌសំខាន់មួយសម្រាប់កិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់ជម្លោះ។ យ៉ាងណា ការចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីទទួលបានបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង បានជាប់គាំងកាលពីសប្តាហ៍មុន។
ជាងនេះទៀត ក្នុងប៉ុន្មានថ្ងៃថ្មីៗ រដ្ឋាភិបាលអារ៉ាប់បានអំពាវនាវឲ្យក្រុមហាម៉ាសបញ្ឈប់អាវុធរបស់ខ្លួន និងចុះចាញ់ការគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីប្រទេសលោកខាងលិចដូចជាកាណាដា និងបារាំង បានប្រកាសថាពួកគេនឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋ។ ក្នុងនោះផងដែរ សូម្បីតែអង់គ្លេសក៏បានបញ្ជាក់ថា ខ្លួននឹងទទួលស្គាល់ប៉ាឡេស្ទីន បើអ៊ីស្រាអែល មិនគោរពតាមកិច្ចព្រមព្រៀងខែកញ្ញា។
ដោយឡែក ឧត្តមសេនីយ Eyal Zamir នៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានព្រមានកាលពីថ្ងៃសុក្រថា នឹងមិនមានការសម្រាកក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្គាហ្សា ប្រសិនបើការចរចាបរាជ័យក្នុងការធានាឲ្យបានឆាប់រហ័សនូវការដោះលែងចំណាប់ខ្មាំង ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។
ពួកគេបានចោទប្រកាន់ក្រុមហាម៉ាសថា បានបង្អត់អាហារចំណាប់ខ្មាំងជាផ្នែកនៃយុទ្ធនាការឃោសនា ហើយបានអំពាវនាវដល់រដ្ឋាភិបាលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ឲ្យធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយសង្រ្គោះចំណាប់ខ្មាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ផ្ដល់ផលប្រយោជន៍បែបណាដល់តំបន់ហ្គាហ្សា?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


