ព័ត៌មានអន្ដរជាតិ
ទាហានថៃ ប្រយុទ្ធជាមួយក្រុមជួញដូរគ្រឿងញៀន សម្លាប់មនុស្ស៥នាក់ និងរឹបអូសបានមេតំហ្វេតាមីន ជាង១លានគ្រាប់
ប្រទេសថៃនៅតែពោរពេញដោយគ្រឿងញៀន ខណៈទាហានបានបើកឆាកប្រយុទ្ធជាមួយអ្នកជួញដូរ សម្លាប់មនុស្ស៥នាក់និងរឹបអូសបានថ្នាំមេតំហ្វេតាមីនប្រមាណ ១.៣៥លានគ្រាប់។

ការប្រយុទ្ធគ្នានេះកើតឡើងនៅក្នុងស្រុក Fang នៃខេត្តឈៀងម៉ៃ កាលពីថ្ងអាទិត្យទី៣ខែសីហាឆ្នាំ២០២៥។
ក្រុមជួញដូរនោះ មានប្រដាប់ដោយអាវុធ ហើយការបាញ់តដៃគ្នាមានរយៈពេល១០នាទី។ ក្រោយការបាញ់គ្នា ទាហានថៃ រកឃើញថ្នាំញៀន៩បាវ ដែលក្នុងមួយបាវៗមានផ្ទុកមេតំហ្វេតាមីន ១៥០ ០០០គ្រាប់ បើសរុបចូលគ្នាមានចំនួន ១ ៣៥០ ០០០គ្រាប់។

ក្រៅពីនោះ ទាហានក៏បានរកឃើញកាំភ្លើងស្នប់មួយដើម កាំភ្លើងខ្លីមួយដើម និងទូរស័ព្ទដៃ២គ្រឿងផងដែរ។
ហេតុការណ៍នេះគូសបញ្ជាក់ថា ប្រទេសថៃជាសម្បុកគ្រឿងញៀននិងភាពអាណាធិបតេយ្យដែល មនុស្សមួយចំនួនអាចទិញនិងកាន់កាប់កាំភ្លើងបានយ៉ាងងាយស្រួល។

ជាក់ស្តែង ប៉ុន្មានថ្ងៃមកនេះ ប្រទេសថៃ រឹបអូសបានថ្នាំញៀននិងកើតមានហេតុការណ៍បាញ់សម្លាប់មនុស្សយ៉ាងរង្គាល ជាបន្តបន្ទាប់៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ បង្ក្រាបបណ្តាញជួញដូរគ្រឿងញៀនអន្តរជាតិ រឹបអូសថ្នាំមេតំហ្វេតាមីន ជិត ៤លានគ្រាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


