Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តដឹកជំនួយក្រឡាប់នៅហ្គាហ្សាសម្លាប់អ្នកចាំបើកជំនួយ២០នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៧ខែសីហា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ២០នាក់ទៀតបានស្លាប់នៅក្នុងឧប្បត្តិហេតុរថយន្តដឹកជំនួយមនុស្សធម៌ក្រឡាប់ទៅលើហ្វូងមនុស្សដែលកំពុងចាំបើកជំនួយ ខណៈ៣១នាក់ទៀតស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល។

ប្រជាជនហ្គាហ្សានាំគ្នាដណ្ដើមជំនួយ។ (រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកស្លាប់មានកុមារ និងជនស៊ីវិលដែលកំពុងស្វែងរកអាហារ និងការផ្គត់ផ្គង់ ចំពេលមានវិបត្តិអត់ឃ្លានកាន់តែអាក្រក់ទៅៗ។​ ថ្វីបើអ៊ីស្រាអែលអះអាងពីការផ្អាកប្រយុទ្ធដើម្បីអនុញ្ញាតឱ្យមានជំនួយក៏ដោយ ក៏មានរបាយការណ៍ពីការវាយប្រហារបន្តនៅជិតកន្លែងចែកចាយជំនួយដែរ។

នៅកណ្តាលតំបន់ហ្គាហ្សា មន្ត្រីក្នុងតំបន់បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបង្ខំរថយន្តជំនួយមួយគ្រឿងចុះពីលើផ្លូវដែលមិនមានសុវត្ថិភាពនាំឱ្យក្រឡាប់លើមនុស្សជាច្រើននាក់ដែលរង់ចាំបើកជំនួយ ដែលសោកនាដកម្មដ៏មួយបន្ថែមទុក្ខលំបាកដល់ប្រជាជនហ្គាហ្សាបន្ថែមទៀត។ យោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា មនុស្សជាង ១៩០ នាក់ រួមទាំងកុមារ ៩៦ នាក់បានស្លាប់ដោយសារការអត់ឃ្លាន ឬកង្វះអាហារូបត្ថម្ភចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។

រថយន្តដឹកជំនួយចូលតំបន់ហ្គាហ្សា។ (រូបភាព៖​ EPA)

មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា មានតែរថយន្តជំនួយចំនួន ៨៥ គ្រឿងប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សាកាលពីថ្ងៃអង្គារ ដែលទាបជាងចំនួនអប្បបរមាដែលត្រូវការប្រចាំថ្ងៃចំនួន ៦០០ ។ ទន្ទឹមនឹងនេះ កងកម្លាំងអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានបាញ់ទៅលើមនុស្សដែលប្រមូលផ្តុំគ្នានៅជិតកន្លែងផ្តល់ជំនួយ គ្រប់គ្រងដោយមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលធ្វើឲ្យស្ថានភាពកាន់តែគ្រោះថ្នាក់។

ភ្នាក់ងារអន្តរជាតិដូចជា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម(ICRC) និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA )ព្រមានថាហ្គាហ្សា ជិតដល់ភាពអត់ឃ្លានទាំងស្រុងហើយដោយជំរុញឱ្យមានសកម្មភាពជួយជាបន្ទាន់៕

(រូបភាព៖​ AP)
(រូបភាព៖​ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម