Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានថៃនៅភាគខាងត្បូង កំពុងខឹងរដ្ឋាភិបាលក្រុងបាងកក ព្រោះតែភាពលម្អៀង

បានផុស

នៅ

ទាហានថៃដែលកំពុងឈរជើងនិងប្រយុទ្ធនៅភាគខាងត្បូងប្រទេស កំពុងបង្ហាញការខឹងសម្បាចំពោះរដ្ឋាភិបាលទីក្រុងបាងកក និងហាក់មិនពេញចិត្តជាមួយទាហានដែលឈ្លានពានកម្ពុជា ដោយរិះគន់ថា រដ្ឋាភិបាលដូចជាមិនសូវគិតគូរនិងទំនុកបម្រុងដិតដល់ទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាហាននៅខេត្តភាគខាងត្បូងដូចជាយ៉ាឡា ណារ៉ាធីវ៉ាត និងប៉ាត់តានី សុទ្ធតែលើកឡើងថា ពួកគេមិនបានទទួលសំណងសមរម្យឡើយចំពោះការពលីនិងពិការភាពនៅក្នុងអំពើហិង្សា បើប្រៀបជាមួយនឹងទាហានដែលប្រយុទ្ធក្នុងការឈ្លានពានចូលទឹកដីកម្ពុជា ដោយនេះគឺជាការលម្អៀង។

កត្តាបែបនេះហើយ ទើបធ្វើឲ្យពួកគេអស់កម្លាំងចិត្ត និងគ្មានស្មារតីប្រយុទ្ធតទល់ជាមួយក្រុមបំបែកខ្លួន ឥស្លាមតទៅទៀត។

ជុំវិញបញ្ហានេះដែរ នៅថ្ងៃព្រហស្បតិ៍ទី៧ខែសីហាឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រីថៃ Phumtham Wechayachai បញ្ជាក់ថា លោកកំពុងពិនិត្យមើល។

សូមជម្រាបថា អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតមានឡើងជាយូរមកហើយរវាងរដ្ឋាភិបាលថៃនិងក្រុមបះបោរផ្តាច់ខ្លួនមូស្លីម។

យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watchគិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ។

រដ្ឋាភិបាលថៃ បានព្យាយាមដោះស្រាយបញ្ហានេះតាមរយៈកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរធំៗ ដូចជា Barisan Revolusi Nasional ដោយមានការជួយសម្របសម្រួលពីម៉ាឡេស៊ី។ ទោះបីជាមានការចរចាក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតមានឡើងម្ដងម្កាលរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Anutin ស្តីឲ្យរដ្ឋាភិបាលថៃ ថា គិតរឿងច្បាប់ល្បែងធំជាងប្រជាជននៅព្រំដែន ដែលកំពុងរងទុក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម