Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមេក្រុមប្រឹក្សាសន្តិសុខជាតិថៃ ជំទាស់ការបន្តអាណត្តិមេភូមិភាគ២ និងប្រាប់ថា មិនគួរឲ្យតម្លៃនរណាម្នាក់ខ្លាំងពេកទេ

បានផុស

នៅ

លេចចេញសញ្ញានៃការខ្វែងគំនិតគ្នាក្នុងប្រទេសថៃ ដោយអតីតមេក្រុមប្រឹក្សាសន្តិសុខជាតិ Paradorn Pattanathabutr (ភរ៉ាដន ផាត់ថាណាតាបុត្រ) បានជំទាស់យ៉ាងដាច់អហង្ការចំពោះការបន្តអាណត្តិរបស់មេភូមិភាគ២ថៃ Boonsin Padklang (ប៊ុនស៊ីន ផាត់ខ្លាង)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Paradorn Pattanathabutr

ក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយ The Nation នៅថ្ងៃចន្ទទី១១ខែសីហាឆ្នាំ២០២៥ លោក ភរ៉ាដន និយាយថា បើមេភូមិភាគ២ ត្រូវបន្តអាណត្តិមែន នោះវានឹងធ្វើឲ្យខូចដល់ប្រព័ន្ធដំឡើងឋានៈទាហានដែលផ្អែកលើគុណសម្បត្តិ ខណៈប្រព័ន្ធនេះត្រូវបានបង្កើតឡើងជាយូរមកហើយ។

លោកនិយាយថា «មិនខ្វះទេអ្នកដែលមានសមត្ថភាព! យើងមិនគួរឲ្យតម្លៃលើបុគ្គលណាម្នាក់ខ្លាំងពេកឡើយ ព្រោះវានឹងធ្វើឲ្យខូចប្រព័ន្ធក្នុងរយៈពេលវែង។ មានបុគ្គលដែលមានសមត្ថភាពជាច្រើននាក់ កំពុងរង់ចាំស្នងតំណែងនេះ។ ប្រទេសថៃគួរតែបង្ហាញពីវិជ្ជាជីវៈ»។

លោក Boonsin Padklang

ការជំទាស់របស់លោក ភរ៉ាដន កើតឡើងបន្ទាប់ពីអ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃ នាំគ្នាអំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងបាងកក បន្តអាណត្តិរបស់មេភូមិភាគ២ រយៈពេល៥ឆ្នាំទៀត។

ដោយសារតែហេតុនេះហើយ ទើបធ្វើឲ្យប៊ុនស៊ីន ផាត់ខ្លាង កាន់តែបានចិត្តនិងអំនួត ហើយចិញ្ចឹមចិត្តឈ្លានពានទឹកដីខ្មែរ ដល់ថ្នាក់ហ៊ានហាមាត់ទាំងមិនខ្មាសថា នឹងវាយយកប្រាសាទខ្មែរនិងបិទប្រាសាទខ្មែរថែមទៀតផង។

សូមជម្រាបថា ប៊ុនស៊ីន ផាត់ខ្លាង នឹងត្រូវចូលនិវត្តន៍នៅចុងខែកញ្ញាឆ្នាំ ២០២៥ ហើយមកទល់បច្ចុប្បន្ន រឿងនេះ កំពុងក្លាយជាប្រធានបទត្រូវបានគេជជែកវែកញែកយ៉ាងក្តៅគគុកនៅក្នុងប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការស្ទង់មតិ៖ ទំនុកចិត្តប្រជាជនថៃ លើរដ្ឋាភិបាលខ្លួន ធ្លាក់ចុះដល់កម្រិតទាបបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម