ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះអ្នកស្លាប់កើនដល់ជាង១៥០នាក់ពីជំនន់ទឹកភ្លៀងនៅឥណ្ឌូណេស៊ី និងទីម័រខាងកើត
យ៉ាងហោចណាស់មនុស្ស១៥៧នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងទីម័រខាងកើត។ ស្របពេលមនុស្សជាច្រើននាក់កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះស៊ីក្លូនត្រូពិកបានវាយប្រហារលើប្រទេសជាប់ព្រំដែនគ្នាទាំងពីរនេះ និងមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង។ នេះបើតាមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយថា ខ្លួនបានកត់ត្រាចំនួនអ្នកស្លាប់១៣០នាក់នៅក្នុងប្រជុំកោះដាច់ស្រយាល់ជិតប្រទេសទីម័រខាងកើតដែលប្រទេសនេះក៏មានអ្នកស្លាប់២៧នាក់ត្រូវបានកត់ត្រាផ្លូវការ។
ក្រុមអ្នករុករកជួយសង្គ្រោះឥណ្ឌូណេស៊ីបានកំពុងស្វះស្វែងរកមនុស្សជាង៧០នាក់ទៀតដែលកំពុងបាត់ខ្លួន និងបានប្រើត្រាក់ទ័រកាយដីដើម្បីជរុញគំនរកំទេចកំទីដែលបានបន្សល់ទុកពីព្យុះស៊ីក្លួនត្រូពិក Seroja។
ភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃបានបង្កឲ្យមានទឹកជំនន់យ៉ាងខ្លាំង និងបានធ្វើឲ្យរអិលបាក់ដីដែលបានប្រែក្លាយសហគមតូចៗគ្របដណ្តប់ដោយដីភក់ សំរាម កំទេចកំទី និងបានបង្ខំមនុស្សរាប់ពាន់នាក់ជម្លៀសចេញទៅរកទីជម្រក។

អាជ្ញាធរបាននិយាយថា ផ្ទះសម្បែងរាប់ពាន់ខ្នង មន្ទីរពេទ្យ ផ្លូវថ្នល់ និងស្ពានត្រូវបានបំផ្លាញ ឬរងការខូចខាតនៅក្នុងគ្រោះមហន្តរាយនេះ ខណៈមនុស្សជាង១ម៉ឺននាក់បានជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាព។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិលោក Raditya Jati បាននិយាយថា ៖«យើងអាចនឹងឃើញអាកាសធាតុអាក្រក់ (ពីស៊ីក្លូន) នៅបន្តមានសម្រាប់ពីរបីថ្ងៃខាងមុខទៀត៕
អានបន្ថែម៖ ជំនន់ទឹកភ្លៀងសម្លាប់មនុស្ស៧៥នាក់ បាត់ខ្លួនច្រើននាក់នៅឥណ្ឌូណេស៊ី និងទីម័រខាងកើត
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Inquirer
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


