ព័ត៌មានអន្ដរជាតិ
Boonsin Padklang រអើលខ្លួនឯង រឿងប្រឈមផ្លូវច្បាប់ឧក្រិដ្ឋកម្មសង្គ្រាម
មេបញ្ជាការយោធាថៃប្រចាំតំបន់ភូមិភាគ២ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ហាក់ដូចជាដឹងខ្លួនឯងថា អាចប្រឈមនឹងការចោទប្រកាន់«ឧក្រិដ្ឋកម្មសង្គ្រាម (War Crime)» ក្រោយពេលដែលខ្លួនចូលនិវត្តន៍ក្នុងពេលដ៏ខ្លីខាងមុខនេះ។

ឧត្តមសេនីយ៍ ប៊ុនស៊ីន ផាតក្លាង ដែលជនទីមួយបង្កឲ្យមានភាពតានតឹងជាសាធារណៈ និងបង្កើនការគំរាមកំហែងបញ្ឆេះកំហឹង រហូតដល់បង្កឲ្យមានការផ្ទុះអាវុធទ្រង់ទ្រាយធំដែលឈានទៅសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់រាប់សិបនាក់ និងការបំផ្លិចបំផ្លាញសម្បតិ្តវប្បធម៌ ទីអារាម ផ្ទះសម្បែងប្រជាជន និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
យោងសារព័ត៌មានថៃ The Nation ផ្សាយនៅថ្ងៃទី១៤សីហានេះ លោក ប៊ុនស៊ីន ផាតក្លាង បានលើកឡើងជាសាធារណៈអំពីលទ្ធភាពដែលខ្លួនអាចប្រឈមផ្លូវច្បាប់ ដោយហាក់ដូចលួងខ្លួនឯងថា ខ្លួនមិនព្រួយបារម្ភអំពីវិធានការផ្លូវច្បាប់និងការវាយប្រហារផ្ទាល់ខ្លួនដែលអាចកើតនៅពេលលោកចូលនិវត្តន៍នៅពេលខាងមុខ ប៉ុន្តែច្បាស់ណាស់ថា ទង្វើឧក្រិដ្ឋដែលលោក ប៊ុនស៊ីន បានបង្កើតឡើង នឹងប្រឈមពាក្យបណ្តឹងបទចោទ «ឧក្រិដ្ឋកម្មសង្គ្រាម»។
យោធាថៃបានចាប់ផ្តើមវាយប្រហារបង្កជម្លោះជាមួយកម្ពុជាជាបន្តបន្ទាប់រហូតដល់មានការផ្ទុះអាវុធបាញ់សម្លាប់ទាហានកម្ពុជាដំបូងនៅថ្ងៃទី២៨ខែឧសភា ហើយ ទាហានថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើន ដូចជា ការរាយបន្លាលួសបិទប្រាសាទរបស់កម្ពុជា ការដើរចូលទឹកដីកម្ពុជារួចជាន់មីន បាត់បង់ជីវិតទាហាន និងពិការជើង ដើម្បីចោទប្រកាន់កំហុសដល់យោធាកម្ពុជាជាដើម។
រហូតដល់ថ្ងៃចាប់ផ្តើមផ្ទុះអាវុធទ្រង់ទ្រាយធំនៅថ្ងៃទី២៤ខែកក្កដា យោធាថៃបានប្រើប្រាស់ការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន ដែលជាការប្រុងប្រៀបរៀបចំទុកមុន ដោយក្នុងនោះ គ្រាន់តែការផ្ទុះអាវុធដែលថៃបានបង្កឡើងភ្លាមៗ យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីជំនួយដល់ការវាយប្រហារបំផ្លាញដល់កងទ័ពកម្ពុជា។
ប៉ុន្តែការវាយប្រហាររបស់យោធាថៃដោយប្រើប្រាស់ F-16 និង Gripen ដែលជាយន្តហោះចម្បាំងទំនើបនោះ បានបំផ្លាញដល់ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក វត្តអារាម និងលំនៅឋានប្រជាពលរដ្ឋ៕
រ៉ាន់ រើយ
.
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


