ព័ត៌មានអន្ដរជាតិ
ថៃ កំពុងពិបាកចិត្ត ព្រោះខ្វះកម្លាំងពលកម្ម ខណៈសេដ្ឋកិច្ចដាំក្បាលចុះ ក្រោយពលករខ្មែរ ចាកចេញ
ក្រោយការលើកទ័ពចូលឈ្លានពានកម្ពុជា ធ្វើឲ្យសភាពការណ៍នៅក្នុងប្រទេសថៃ កាន់តែវឹកវរ ហើយឥឡូវនេះ រដ្ឋាភិបាលទីក្រុងបាងកក កាន់តែក្រពុលមុខនិងពិបាកចិត្តខ្លាំង ព្រោះតែខ្វះកម្លាំងពលកម្ម បន្ទាប់ពីការចាកចេញរបស់ពលករខ្មែរ រាប់សែននាក់។

មួយផ្នែកនៃសេដ្ឋកិច្ចថៃ គឺពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មរបស់ពលករបរទេស ខណៈបច្ចុប្បន្ន ថៃបានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយប្រទេសតែ៤ប៉ុណ្ណោះ ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
ដូច្នេះហើយ ក្រោយការចាកចេញរបស់ពលករខ្មែរ ធ្វើឲ្យបណ្តាម្ចាស់កសិដ្ឋាននិងសហគ្រាសនៅក្នុងប្រទេសថៃ មិនសប្បាយចិត្តនិងតវ៉ាទៅរដ្ឋាភិបាលខ្លួន ដោយវាធ្វើឲ្យសេដ្ឋកិច្ចរបស់ពួកគេ ដាំក្បាលចុះ។

ជាការដោះស្រាយស្ថានការណ៍យ៉ាងបន្ទាន់នេះ រដ្ឋមន្ត្រីការងារថៃ Pongkawin Jungrungruangkit បាននិយាយកាលពីថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ថា ក្រសួងបានស្នើឲ្យមានការអនុញ្ញាតបន្ថែមពលករមកពីប្រទេស៤ទៀតដូចជា ស្រីលង្កា នេប៉ាល់ ហ្វីលីពីន និងឥណ្ឌូណេស៊ី ដើម្បីដោះស្រាយបញ្ហាដ៏ឈឺក្បាលនេះ។
លោក Pongkawin និយាយថា «ការពង្រីកដល់៨ប្រទេស នឹងអនុញ្ញាតឲ្យយើងនាំយកពលករ មកដោះស្រាយអំឡុងពេលបន្ទាន់ ដោយចៀសវាងការពន្យារពេលពីដំណើរការ MoU ដែលអាចចំណាយ២-៣ខែ។ ការពង្រីកនេះនឹងធានាថា អាជីវកម្មនានាអាចបន្តប្រតិបត្តិការរបស់ពួកគេដោយរលូន សូម្បីតែក្នុងអំឡុងពេលមានការរំខានដែលមិននឹកស្មានដល់ក៏ដោយ»។

សូមជម្រាបជាថ្មី របាយការណ៍ពីរដ្ឋាភិបាលក្រុងបាងកកបង្ហាញថា ពលករខ្មែរសរុបដែលធ្វើការនៅប្រទេសថៃ មានចន្លោះពី ១ទៅ១.៥លាននាក់។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមក្រសួងការងារកម្ពុជា, តាំងពីផ្ទុះជម្លោះព្រំដែនមក ពលករខ្មែរប្រមាណ ៨៧ម៉ឺននាក់បានត្រឡប់ចូលប្រទេសវិញកម្ពុជាវិញ ប៉ុន្តែតួលេខនេះគិតត្រឹមថ្ងៃទី៨ ខែសីហាប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូលិសរកឃើញរោងចក្រនៅថៃ ផលិតទឹកស៊ីអ៊ីវក្លែងក្លាយនាំចេញទៅឡាវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


