ព័ត៌មានអន្ដរជាតិ
ប៉ូលិសរកឃើញរោងចក្រនៅថៃ ផលិតទឹកស៊ីអ៊ីវក្លែងក្លាយនាំចេញទៅឡាវ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod ប៉ូលិសថៃបានរុះរើប្រតិបត្តិការផលិតទឹកស៊ីអ៉ីវ ក្លែងក្លាយ បន្លំម៉ាកយីហោ ខ្វះអនាម័យ ប៉ះពាល់សុខភាពទ្រង់ទ្រាយធំមួយក្នុងស្រុក Thanyburi ខេត្ត Pathum Thani ដែលជាផលិតផលនាំយកទៅលក់នៅក្នុងប្រទេសឡាវ។

ការចុះបង្រ្កាបបានឃាត់ខ្លួនស្ត្រីពីរនាក់ ជនជាតិថៃអាយុ ៣៥ ឆ្នាំ និងជនជាតិឡាវអាយុ ៥៥ ឆ្នាំ និងរឹបអូសបានផលិតផលក្លែងក្លាយជាង ៧៥០០០ មុខរួមទាំងទឹកស៊ីអ៉ីវ ទឹកជ្រលក់ កាហ្វេ ដែលបន្លំម៉ាកល្បីៗ និងឧបករណ៍ប្រើប្រាស់សម្រាប់ផលិតផលិតផលក្លែងក្លាយទាំងនេះ។
ការរកឃើញនេះបានកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតនៅពេលដែលអាជ្ញាធរឡាវបានរកឃើញទឹកស៊ីអ៉ីវក្លែងក្លាយត្រូវបានលក់នៅផ្សារឡាវក្នុងខេត្ត Chachoengsao ដែលបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។ ក្រោយមកប៉ូលិសថៃបានតាមដានការដឹកជញ្ជូនតាមរថយន្តប្រចាំសប្តាហ៍ ដែលនាំទៅដល់ការចាប់ខ្លួនជនសង្ស័យនៅទីក្រុងបាងកក។

ប៉ូលិសបានរកឃើញកន្លែងផលិតទំនិញក្លែងក្លាយនេះថាបានផលិតដោយដៃទាំងស្រុង គ្មានស្តង់ដារអនាម័យ ឬសុវត្ថិភាពនោះទេ។ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិបទល្មើសមែន ហើយបច្ចុប្បន្នកំពុងប្រឈមនឹងការចោទប្រកាន់ពីបទក្លែងបន្លំយីហោ លក់ទំនិញក្លែងក្លាយ និងផលិតចំណីអាហារក្លែងក្លាយ។
គួរបញ្ជាក់ថានេះបង្ហាញពីបញ្ហាប្រឈមដែលកំពុងបន្តក្នុងការការពារអ្នកប្រើប្រាស់ពីផលិតផលដែលមានគ្រោះថ្នាក់ និងគ្មានស្តង់ដារនៅក្នុងទីផ្សាររបស់ប្រទេសថៃ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


