ព័ត៌មានអន្ដរជាតិ
គ្រោះធម្មជាតិ កំពុងវាយប្រហារថៃ ធ្ងន់ធ្ងរបំផុត
ប្រទេសថៃកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរមែនទែនដោយគ្រោះធម្មជាតិដែលរួមមានទាំងព្យុះ បំណាក់ដី ទឹកជំនន់ និងថែមទាំងរញ្ជួយដីទៀតផង។

ខេត្តភូកេត កំពុងជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ឈានដល់ការត្រៀមទាញសញ្ញាប្រកាសអាសន្ន។
តំបន់ជាច្រើនក្នុងខេត្តនេះរួមមាន Patong ដែរនោះ, ទឹកជំនន់ធ្ងន់ធ្ងរបានកើតឡើងនៅចំណុចសំខាន់ៗ ជំរុញឲ្យមានការព្រមានអ្នកបើកបរឲ្យចៀសវាងតំបន់ដែលលិចទឹកខ្លាំង។ ស្រុកជាច្រើនទៀតដូចជា Muang និងផ្លូវក្នុងតំបន់ទេសចរណ៍ពេញនិយមួយចំនួន បានរងការជន់លិចធ្ងន់ធ្ងរ។
ជាការឆ្លើយតប ប៉ូលិសចរាចរណ៍ត្រូវបានដាក់ពង្រាយដើម្បីគ្រប់គ្រងការកកស្ទះ ជាពិសេសនៅមុខសាលារៀន ដោយសារទឹកនៅជោជន់លើដងផ្លូវ។

ដោយឡែក ខេត្តចំនួន១០ ដូចជា Uthai Thani, Chainat, Lopburi, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nonthaburi, Samut Prakan រួមទាំងរាជធានីបាងកកផងដែរ ត្រូវប្រកាសអាសន្នទឹកជំនន់ ដោយសារទឹកទន្លេចៅប្រាយ៉ាហក់ឡើងខ្លាំង។
ទន្ទឹមនោះ នាយកដ្ឋានឧតុនិយមថៃ ប្រកាសថា ប្រទេសត្រូវរងការវាយប្រហារដោយព្យុះភ្លៀងមូសុង រន្ទះបាញ់ និងបំពាក់ដីនៅពាក់កណ្តាលសប្តាហ៍ ដែលបាតុភូតធម្មជាតិនេះគឺបណ្តាលមកពីប្រព័ន្ធសម្ពាធទាបដែលគ្របដណ្តប់នៅភាគខាងជើងប្រទេសវៀតណាម។
តំបន់បន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងប្រទេសថៃ គឺបណ្តាខេត្តនាភាគខាងជើងដូចជា Mae Hong Son, Chiang Mai, Tak, Kamphaeng Phet និង Phetchabun។

មិនត្រឹមប៉ុណ្ណឹង ថៃ ក៏ត្រូវរងគ្រោះផ្ទួនៗ ដោយសារឥទ្ធិពលនៃគ្រោះរញ្ជួយដីដែលវាយប្រហារមីយ៉ាន់ម់ាផងដែរ ក្នុងរយៈពេល២ថ្ងៃនេះ។
ប្រទេសថៃត្រូវរងឥទ្ធិពលពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ដោយថ្ងៃសុក្រនេះ រញ្ជួយដីបានវាយប្រហារតំបន់ឆ្នេរមីយ៉ាន់ម៉ា ជាមួយកម្រិត៥.៤រ៉ិចទ័រ ដូចថ្ងៃព្រហស្បតិ៍ដែរ ខណៈខេត្ត Mae Hong Son ត្រូវរងឥទ្ធិពល ដ្បិតវាមិនបង្កផលប៉ះពាល់ខ្លាំងក៏ដោយ។
រញ្ជួយដីកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឲ្យរង្គើដល់អគារក្រសួងការងារថៃ នាំឲ្យមនុស្សខ្ទង់ពាន់នាក់នាំគ្នារត់ប្រសាចចេញពីអគារកម្ពស់១៥ជាន់។
យោងតាមក្រសួងធនធានរ៉ែថៃ ការរញ្ជួយលើកនេះគឺបណ្តាលមកពីការបុកនៃផ្ទាំងតិចតូនិក Sagaing ក្នុងសមុទ្រអាដាម៉ាន់ ដូចលើកមុនដែរ ប៉ុន្តែអ្វីដែលកាន់តែបារម្ភគឺថា វាកាន់តែកើតឡើងជិតទីក្រុងបាងកក ដែលនេះអាចបង្កហានិភ័យកាន់តែធំនាពេលអនាគត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទួនៗ ថៃ រងឥទ្ធិពលទៀតហើយ ពីគ្រោះរញ្ជួយដីថ្មីកម្រិត ៥.៤រ៉ិចទ័រ នៅមីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


