ព័ត៌មានអន្ដរជាតិ
ផ្ទួនៗ ថៃ រងឥទ្ធិពលទៀតហើយ ពីគ្រោះរញ្ជួយដីថ្មីកម្រិត ៥.៤រ៉ិចទ័រ នៅមីយ៉ាន់ម៉ា
ពីរថ្ងៃជាប់គ្នាហើយ ដែលប្រទេសថៃត្រូវរងឥទ្ធិពលពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ដោយថ្ងៃសុក្រនេះ រញ្ជួយដីបានវាយប្រហារតំបន់ឆ្នេរមីយ៉ាន់ម៉ា ជាមួយកម្រិត៥.៤រ៉ិចទ័រ ដូចថ្ងៃព្រហស្បតិ៍ដែរ។

តាមការចុះផ្សាយរបស់ Khaosod, ខេត្ត Mae Hong Son ប្រទេសថៃ បានរងឥទ្ធិពលពីការរញ្ជួយនេះ ដ្បិតវាមិនបង្កផលប៉ះពាល់ខ្លាំងក៏ដោយ។
រញ្ជួយដីថ្មីនេះ កើតឡើងនៅម៉ោង១១:៥៦នាទីព្រឹកថ្ងៃសុក្រ ជាមួយជម្រៅ១០គីឡូម៉ែត្រ ដោយមានចំណុចកណ្តាល ស្ថិតនៅចម្ងាយ៥៩៩គីឡូម៉ែត្រភាគពាយព្យសាលាស្រុក Mae Hong Son។
ចំណែកកាលពីថ្ងៃព្រហស្បតិ៍ រញ្ជួយដីកម្រិត៥.៤រ៉ិចទ័រដូចគ្នានេះ បានវាយប្រហារឆ្នេរសមុទ្រមីយ៉ាន់ម៉ា ប៉ុន្តែឥទ្ធិពលរបស់វាធ្វើឲ្យរង្គើដល់ទីក្រុងបាងកកប្រទេសថៃឯណោះ។
ការរញ្ជួយនោះ កើតឡើងនៅម៉ោង១០ព្រឹក ជាមួយចំណុចកណ្តាល១០គីឡូម៉ែត្រ ហើយវាមានចម្ងាយចន្លោះពី៤០០-៥០០គីឡូម៉ែត្រពីទីក្រុងបាងកក ពោលគឺជិតជាងការរញ្ជួយកម្រិត៧.៧រ៉ិចទ័រកាលពីខែមីនា ដែលមានចម្ងាយប្រមាណ ១ ០០០គីឡូម៉ែត្រពីរាជធានីប្រទេសថៃ។
យោងតាមក្រសួងធនធានរ៉ែថៃ ការរញ្ជួយលើកនេះគឺបណ្តាលមកពីការបុកនៃផ្ទាំងតិចតូនិក Sagaing ក្នុងសមុទ្រអាដាម៉ាន់ ដូចលើកមុនដែរ ប៉ុន្តែអ្វីដែលកាន់តែបារម្ភគឺថា វាកាន់តែកើតឡើងជិតទីក្រុងបាងកក ដែលនេះអាចបង្កហានិភ័យកាន់តែធំនាពេលអនាគត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


