Connect with us

ព័ត៌មានអន្ដរជាតិ

បាក់ស្ពាន​អាកាស​​​ នៅ​ខេត្ត​ Chanthaburi ប្រទេសថៃ ​បង្កការភ្ញាក់ផ្អើលទាំងយប់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Khaosod នៅយប់ថ្ងៃទី២២ ខែសីហា វេលាម៉ោង៨ និង២០នាទីយប់ មានហេតុការណ៍ដ៏រន្ធត់ បាក់ធ្នឹមបេតុងទម្ងន់១១៦តោន របស់ស្ពានអាកាសថ្មើរជើងទៅលើផ្លូវលេខ៣១៧ (Chanthaburi -Sa Kaeo) ក្នុងស្រុកMakham ខេត្ត Chanthaburi ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ផ្អឹមទម្ងន់រាប់រយតោនបាក់ធ្លាក់លើផ្លូវ

ស្ពានអាកាសនេះ​មាន​ប្រវែង ៣៦ ម៉ែត្រសាងសង់ជិតរួចរាល់ និងមានតម្លៃប្រហែល១៩ម៉ឺនដុល្លារ។ ធ្នឹម​ស្ពាន​បានបាក់​ធ្លាក់​ទៅ​លើ​រថយន្ត​ស្ទូច​និង​រថយន្ត​សណ្តោង​រ៉ឺម៉ក ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍និងបង្កការភ្ញាក់ផ្អើលទាំងយប់។ បើតាមខ្សែ​វីដេអូ CCTV បាន​បង្ហាញ​កម្មករ​រាប់​សិប​នាក់​បាន​រត់​គេច​ខ្លួន​ពេលកើតហេតុ។ បើទោះបីជា​គ្មាន​អ្នក​ស្លាប់និងរបួស​ត្រូវ​បាន​គេ​រាយការណ៍​ ប៉ុន្តែ​អាជ្ញាធរ​ថៃប៉ាន់​ប្រមាណ​ថាមានការ​ខូច​ខាតសរុប​យ៉ាង​ហោច​ណាស់ ១០​លាន​បាត( ២៧ ម៉ឺនដុលា្លរ។

ឥឡូវនេះនាយកដ្ឋានផ្លូវថ្នល់ និងអ្នកម៉ៅការកំពុងធ្វើការសម្អាតកំទេចកំទីនិងយលធ្នឹមចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍ ខណៈមូលហេតុនៃការបាក់រលំស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

CCTV បង្ហាញពេលស្ពានកំពុងបាក់

អត្ថបទ៖ ប៊ុន សុភាព

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម