ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ ទោះអាមេរិកមិនបើកដៃ អ៊ុយក្រែនអាចវាយចូលជ្រៅក្នុងដីរុស្ស៊ី ដោយប្រើអាវុធផលិតដោយខ្លួនឯង
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអះអាងថា ទីក្រុងកៀវ កំពុងប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលផលិតក្នុងស្រុក ដើម្បីវាយប្រហារគោលដៅនានាក្នុងទឹកដីរុស្ស៊ី ហើយនឹងលែងសុំការអនុញ្ញាតពីសហរដ្ឋអាមេរិកទៀតហើយ។

យោងតាមការចុះផ្សាយរបស់ Kyiv Post កាលពីថ្ងៃទី២៥ខែសីហា ការកត់សម្គាល់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បន្ទាប់ពីមានរបាយការណ៍ថ្មីៗរបស់ The Wall Street Journal អំពីការរឹតបន្តឹងរបស់ក្រុងវ៉ាស៊ីនតោនលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយអាមេរិកទៅឲ្យអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់លោក ហ្សេលេនស្គី បញ្ជាក់ពីការផ្លាស់ប្តូរនៅក្នុងគោលនយោបាយកំណត់គោលដៅ
ការប្រើប្រាស់អាវុធក្នុងស្រុក ដោយលើកឡើងថា «នៅពេលបច្ចុប្បន្ននេះ និយាយដោយស្មោះត្រង់ យើងកំពុងប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់យើងដែលផលិតក្នុងស្រុក។ ហើយថ្មីៗនេះ យើងមិនបានពិភាក្សាអំពីបញ្ហាបែបនេះជាមួយសហរដ្ឋអាមេរិកទេ»។
សេចក្តីប្រកាសពីលោក ហ្សេលេនស្គី ស្របទៅនឹងការកើនឡើងនៃការវិនិយោគរបស់អ៊ុយក្រែននៅក្នុងសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់ខ្លួន។ នេះរាប់បញ្ចូលទាំងការអភិវឌ្ឍនៃមីស៊ីលគ្រូស «Flamingo» ដែលមានរយៈចម្ងាយរហូតដល់ ៣ ០០០គីឡូម៉ែត្រ ដែលលោក ហ្សេលេនស្គី បាននិយាយមុននេះថានឹងចូលផលិតកម្មដ៏ធំនៅដើមឆ្នាំ២០២៦។ បន្ថែមពីនេះ អ៊ុយក្រែនក៏បានដាក់បង្ហាញនូវកំណែទំនើបកម្មរយៈចម្ងាយឆ្ងាយនៃមីស៊ីល Neptune របស់ខ្លួន ដែលមានសមត្ថភាពវាយប្រហារគោលដៅបានចម្ងាយ ១ ០០០គីឡូម៉ែត្រ។ មីស៊ីលថ្មីនេះត្រូវបានលាតត្រដាងនៅថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យទី២៤ខែសីហា៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


