ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃនៅព្រំដែនគ្រប់ជ្រុង កំពុងរងទុក្ខដោយគ្រោះធម្មជាតិ ជម្លោះនិងអំពើហិង្សា
បច្ចុប្បន្ន ពលរដ្ឋថៃនៅគ្រប់ជ្រុងនៃព្រំដែនកំពុងរស់នៅដោយភាពភិតភ័យនិងវេទនា ដោយសារបញ្ហាផ្ទួនៗដូចជាជម្លោះប្រដាប់អាវុធ ជម្លោះព្រំដែន អំពើហិង្សានិងគ្រោះធម្មជាតិ។

១. នៅព្រំដែនជាប់កម្ពុជា
ដោយសារមហិច្ឆតាឈ្លានពានចង់លេបយកទឹកដីកម្ពុជា, ថៃបានធ្វើឲ្យពលរដ្ឋខ្លួននៅតាមបណ្តាខេត្តជាប់ព្រំដែនរស់នៅមិនសុខ ត្រៀមខ្លួនតែជម្លោះក្នុងករណីទាហានពួកគេបើកការវាយប្រហារលើកម្ពុជា។
ទាហានថៃ តែងបង្ករឿងនិងរកលេសមិនចេះចប់ ដើម្បីតែចង់ធ្វើសង្គ្រាម ដោយមិនខ្វល់សុខទុក្ខរបស់ប្រជាជនខ្លួនឡើយ។ ជាពិសេស វិធានការបិទព្រំដែនដោយឯកតោភាគីរបស់ទាហានថៃ បានបង្កភាពវេទនាដល់អ្នករកស៊ីនៅតាមបណ្តាខេត្តជាប់ព្រំដែន ដល់ថ្នាក់មានករណីធ្វើអត្តឃាតខ្លួនឯង ដោយសារវិបត្តិបំណុលដែលបង្កឡើងពីការបិទព្រំដែននេះផងដែរ។
២. នៅព្រំដែនជាប់ម៉ាឡេស៊ី
ក្រុមឧទ្ទាមផ្តាច់ខ្លួនក្នុងខេត្តចំនួន៣នាភាគខាងត្បូងដូចជា Pattani, Yala និង Narathiwat នៅតែបន្តវាយប្រហារមិនបង្អង់ដៃឡើយ ដោយពួកគេបានបំផ្ទុះគ្រាប់បែក លួចដុតនិងបាញ់បោះ ធ្វើទុក្ខបុកម្នេញដល់កងកម្លាំងថៃ ខ្លាំងមែនទែន។
ការវាយប្រហាររបស់ក្រុមបះបោរ បង្កភាពភិតភ័យដល់ពលរដ្ឋ ដោយមួយថ្ងៃៗត្រូវរស់នៅទាំងមិនស្រណុកចិត្ត ខ្លាចមានការវាយប្រហារណាមួយកើតឡើង។ តួយ៉ាងដូចជាពេលថ្មីៗនេះ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងបានបើកការវាយប្រហារជាបន្តបន្ទាប់នៅខេត្ត Narathiwat ដែលថែមទាំងបំផ្ទុះគ្រាប់បែកបណ្តាលឲ្យមនុស្សម្នាក់ ដាច់ជើងទៀតផង។
៣. នៅព្រំដែនជាប់មីយ៉ាន់ម៉ា
ពលរដ្ឋថៃនៅខេត្តជាប់ព្រំដែនមីយ៉ាន់ម៉ាដូចជា Mae Hong Son និង Chiang Rai ត្រូវរស់នៅទាំងភ័យព្រួយនិងមានអ្នកខ្លះបានជម្លៀសខ្លួនចោលផ្ទះសម្បែងរួចទៅហើយ ដោយសារតែខ្លាចថា ការវាយប្រហារក្នុងរដ្ឋ Kayah រវាងកងកម្លាំងមីយ៉ាន់ម៉ានិងកងទ័ពការ៉ែន រាលដាលចូលទឹកដីថៃ។
ជាពិសេសមួយរយៈចុងក្រោយនេះ កងទ័ពមីយ៉ាន់ម៉ា ឈានដល់ការប្រើយន្តហោះចម្បាំង ទម្លាក់គ្រាប់បែកខ្លាំងឡើងៗ បង្កការបំផ្លិចបំផ្លាញធំធេង។
ក្រៅពីភិតភ័យដោយការវាយប្រហារនោះ ពលរដ្ឋនៅខេត្ត Mae Hong Son និង Chiang Rai ក៏កំពុងរងទុក្ខដោយគ្រោះធម្មជាតិផងដែរ។ ឥទ្ធិពលរបស់ព្យុះ Kajiki បានបង្អុរភ្លៀងធ្លាក់ខ្លាំង បង្កជាបំណាក់ដីនិងគ្រោះទឹកជំនន់ក្នុងខេត្តទាំងពីរ កម្ទេចផ្ទះពលរដ្ឋ ខណៈអ្នកខ្លះត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។
៤. នៅព្រំដែនជាប់ឡាវ
នៅខេត្ត Loei ស្ថិតជាប់ព្រំដែនឡាវឯណោះ ឥទ្ធិពលព្យុះ Kajiki នេះក៏បង្កជាគ្រោះទឹកជំនន់ ជន់លិចធ្ងន់ធ្ងរ ផងដែរ ពោលគឺភ្លៀងខ្លាំងបានរុញឲ្យទឹកទន្លេ Man និង Hueang ហក់ឡើងខ្ពស់ ធ្វើឲ្យពលរដ្ឋរស់នៅសហគមន៍តាមដងទន្លេត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។
តំបន់ដែលរងគ្រោះខ្លាំងបំផុតគឺស្រុក Na Haeo និង Dan Sai ដោយនៅទីនោះតំបន់ខ្លះត្រូវទឹកជន់លិច ជម្រៅត្រឹមចង្កេះ កាត់ផ្តាច់ផ្លូវ រំខានដល់ការធ្វើដំណើរនិងដឹកជញ្ជូន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ចេញការព្រមានថ្មី អំពីបំណាក់ដីនិងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក្នុងខេត្តចំនួន២៨
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


