ព័ត៌មានអន្ដរជាតិ
Breaking News! ផែថងថាន ធ្លាក់តំណែង ជានាយករដ្ឋមន្ត្រីជាផ្លូវការ
ទីបំផុត តុលាការធម្មនុញ្ញថៃ បានសម្រេចថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ មានទោស ត្រូវធ្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រី។ នេះបើតាមការផ្សាយរបស់ The Nation នៅថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥។

សំណុំរឿងរបស់លោកស្រី គឺពាក់ព័ន្ធការបែកធ្លាយសារសំឡេងតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបង្កឲ្យមានភាពចលាចលផ្នែកនយោបាយពេញប្រទេសថៃ។
តុលាការសម្រេចថា ផែថងថាន ធ្វើខុសក្រមសីលធម៌ធ្ងន់ធ្ងរ។
សូមជម្រាបថា ផែថងថាន ត្រូវបានព្យួរពីតួនាទីនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥ ហើយទោះត្រូវបានព្យួរតួនាទីមែន ប៉ុន្តែលោកស្រី នៅតែស្ថិតក្នុងតំណែងគណៈរដ្ឋមន្ត្រីដដែល ក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផែថងថានបង្ហាញខ្លួននៅវិមានរដ្ឋាភិបាលទាំងទឹកមុខញញឹមដើម្បីស្តាប់សាលក្រម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


