ព័ត៌មានអន្ដរជាតិ
រន្ធត់! បាក់ដីភ្នំកប់ភូមិ ស្លាប់មនុស្សជាង ១ ០០០នាក់ នៅប្រទេស ស៊ូដង់
សោកនាដកម្មបាក់ដីភ្នំយ៉ាងរន្ធត់ កប់ភូមិមួយនៅប្រទេសស៊ូដង់ បានឆក់យកជីវិតមនុស្សជាង ១ ០០០នាក់។

តាមការផ្សាយរបស់ CNN ដែលដកស្រង់ប្រភពពីកងទ័ពស៊ូដង់, សោកនាដកម្មនេះកើតឡើងកាលពីថ្ងៃអាទិត្យទី៣១ខែសីហាឆ្នាំ២០២៥ ក្នុងតំបន់ភ្នំ Marra ភាគខាងលិចប្រទេស ដោយបំណាក់ដីបានកម្ទេចភូមិមួយទាំងមូល ប៉ុន្តែមានមនុស្សម្នាក់អាយុថ្លៃ បានរួចជីវិតពីហេតុការណ៍នេះ។
ស្របពេលជាមួយគ្នានោះ កងទ័ពស៊ូដង់ បានអំពាវនាវឲ្យអង្គការសហប្រជាជាតិនិងបណ្តាអង្គការមនុស្សធម៌អន្តរជាតិ មេត្តាផ្តល់ជំនួយ ដើម្បីរកសាកសពមនុស្សបន្ថែមទៀត។

សូមជម្រាបថា គ្រោះធម្មជាតិនេះ កើតឡើងចំពេលប្រទេសស៊ូដង់ កំពុងតែរ៉ាំរ៉ៃដោយសារសង្គ្រាមស៊ីវិលដែលផ្ទុះឡើងនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ដែលដឹកនាំដោយឧត្តមសេនីយ៍ Abdel Fattah al-Burhan និងកងកម្លាំងជំនួយឆាប់រហ័ស (RSF) ដែលដឹកនាំដោយឧត្តមសេនីយ៍ Mohamed Hamdan Dagalo។

សង្គ្រាមនេះបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់ម៉ឺននាក់រងរបួស ហើយប្រជាជនជាង ១១ លាននាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។ ក្នុងនោះមានប្រហែល ៧ លាននាក់ ជម្លៀសខ្លួនក្នុងប្រទេស និង ៤ លាននាក់ ទៀតរត់ទៅជ្រកកោននៅប្រទេសជិតខាងដូចជា ឆាដ អេហ្ស៊ីប និងស៊ូដង់ខាងត្បូង។
មិនត្រឹមប៉ុណ្ណឹង ប្រជាជនស៊ូដង់ជិត ២៥ លាននាក់ កំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ហើយសេវាសុខភាពមូលដ្ឋានស្ទើរតែទាំងអស់ត្រូវដួលរលំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាក់ស្រុតអណ្ដូងរ៉ែមាសសម្លាប់មនុស្ស១១នាក់ស្លាប់ក្នុងប្រទេសស៊ូដង់
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


